+855 23 43 00 63

29

Nov, 2016

វិស័យអាទិភាពក្នុងការបែងចែកថវិកាជាតិ ឆ្នាំ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

ទាំងនេះគឺជាព័ត៌មានមួយចំនួនស្ដីអំពីការវិភាជ នៃគ្រោងចំណាយថវិការដ្ឋ ឬចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០១៧។ អ្នកអាចទាញយកឯកសារប្រភេទ PDF ពីគេហទំព័ររបស់គម្រោង FMIS តាមរយៈ៖ https://fmis.mef.gov.kh/contents/uploads/2016/12/161129OV_Prioritized-Sector-2017.pdf ឬអាចទាញយកប្រភពឯកសារដើមពីគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈ៖ http://mef.gov.kh/documents/speeches/speech-sm-plenary-NA-As-of-20_Nov_13PM.pdf

ព័ត៌មានលម្អិត

24

Nov, 2016

គោលការណ៍សំខាន់ៗនៃការរៀបចំថវិកាឆ្នាំ ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសូមជម្រាបជូនដល់សាធារណជនជ្រាប អំពីគោលការណ៍សំខាន់ៗ នៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដូចខាងក្រោម៖

ព័ត៌មានលម្អិត

22

Nov, 2016

ក្រុមប្រតិភូជំនាញ IMF ចុះសិក្សាអំពីប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដោយមានការចាប់អារម្មណ៍លើការអនុវត្ត និងដើម្បីផ្ដល់ការជ្រោមជ្រែងផ្នែកបច្ចេកទេសលើគម្រោង FMIS នៅប្រទេសកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) បានបញ្ជូនក្រុមប្រតិភូជំនាញរបស់ខ្លួនមកសិក្សាយ៉ាងលម្អិតស្ដីអំពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការអនុវត្តការងារនៅក្នុងប្រព័ន្ធ។ ក្រុមប្រតិភូ IMF នឹងជួបពិភាក្សាជាមួយ មន្ត្រីមកពីក្រុមផ្សេងៗ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងអំពីបច្ចេកទេសនៃប្រព័ន្ធ FMIS ផ្ទាល់តែម្ដង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣0 ខែវិច្ឆិកា នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ជាក់ស្ដែង កាលពីថ្ងៃទី១៧ និង១៨ ក្រុមប្រតិភូបានសិក្សាអំពីមុខងារបច្ចេកទេស និងនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ដោយមានការធ្វើបទបង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញផ្នែកមុខងារប្រព័ន្ធ របស់នាយកដ្ឋានព័តមានវិទ្យា។ នៅថ្ងៃទី២១ និង២២ នេះផ្ទាល់ ក្រុមប្រតិភូ និងក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ បានពិភាក្សាអំពីចំណាត់ថ្នាក់ថវិកា និងមាតិកាគណនីនៃប្លង់គណនេយ្យ ដែលកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារនានានៅក្រៅប្រព័ន្ធ។ ក្រុមប្រតិភូនឹងបន្តការងារពិភាក្សាជាបន្តបន្ទាប់ជាមួយតួអង្គពាក់ព័ន្ធនានា លើកិច្ចការផ្សេងៗទៀតដូចជា របាយការណ៍ស្ដង់ដារគណនេយ្យសាធារណៈអន្តរជាតិ (IPSAS report) ការងារគ្រប់គ្រងការផ្លាស់ប្ដូរ និងការងារបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រីផងដែរ។ នៅចុងបញ្ចប់នៃបេសកម្មសិក្សាលើកនេះ អង្គការរូបិយវត្ថុអន្តរជាតិនឹងធ្វើរបាយការណ៍ករណីសិក្សាមួយស្ដីអំពីគម្រោងប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងរួមបញ្ចូលអំពីទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយមួយចំនួន ដែលក្រុមការងារគ្រប់គ្រងគម្រោងអាចយកទៅអនុវត្តបាន ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ក្រុមការងារសង្ឃឹមថា បេសកកម្មមួយនេះនឹងផ្ដល់ជាធាតុចូលយ៉ាងសំខាន់មួយបន្ថែមទៀត សម្រាប់ឱ្យការអនុវត្តគម្រោង FMIS នៅប្រទេសកម្ពុជាធ្វើឡើងប្រកបដោយភាពជោគជ័យ គាំទ្រលើដំណើរការនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានលម្អិត

16

Nov, 2016

ក្រុមការងារ FMIS ពិភាក្សា​លើ​សេចក្ដីព្រាង​សារាចរណែនាំ​​ការប្រើប្រាស់​ឈ្មោះ​អត្ត​គាហក

ដោយ៖: | Tags: | មតិយោបល់: 0

កន្លងមកអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានជួបប្រទះបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអនុវត្តការងារប្រចាំថ្ងៃនៅក្នុងប្រព័ន្ធ FMIS។ ក្នុងនោះ បញ្ហាក្រៅប្រព័ន្ធមួយដែលត្រូវបានលើកឡើងជារឿយៗក្នុងកិច្ចពិភាក្សាអំពីប្រព័ន្ធ FMIS គឺ បញ្ហាទាក់ទងនឹងការប្រើឈ្មោះអ្នកផ្គត់ផ្គង់ (អត្តគាហក) ក្នុងកំឡុងពេលធ្វើការបញ្ចូលប្រតិបត្តិការ និងការទូទាត់ចំណាយតាមប្រព័ន្ធ FMIS។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកកិច្ចប្រជុំពិភាក្សាមួយស្ដីពីសេចក្ដីព្រាងសារាចរណែនាំនៃការប្រើប្រាស់ឈ្មោះអ្នកផ្គត់ផ្គង់ (អត្តគាហក) ដើម្បីបង្កើតស្តង់ដាររួមមួយ ដែលអាចធានាឱ្យការប្រើប្រាស់ប្រព័ន្ធកាន់តែមានភាពងាយស្រួល ហើយព័ត៌មានចេញពីប្រព័ន្ធទៀតសោតនឹងមានសុក្រឹតភាព និងសង្គតភាព សម្រាប់ការអនុវត្តការងារ។ ជាលទ្ធផល ក្រុមការងារបានពិនិត្យលើសេចក្ដីព្រាងសារាចរណែនាំ ព្រមទាំងពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីធានាឱ្យការប្រមូលព័ត៌មានចាំបាច់នានា និងការកត់ត្រាឈ្មោះរបស់អ្នកផ្គត់ផ្គង់ មិនឱ្យមានភាពច្រំដែល ឬមានចន្លោះប្រហោងនានា ដែលមន្ត្រីធ្លាប់បានជួបប្រទះកន្លងមក។ សេចក្ដីព្រាងនេះនឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់ៗមុនដំណាច់ខែវិច្ឆិកា ហើយនឹងដាក់ឱ្យមន្ត្រីតាមក្រសួង-ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធអនុវត្តតាម បន្ទាប់ពីការអនុម័តចុងក្រោយពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវធ្វើឡើងក្នុងបន្ទប់ប្រជុំរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមរបស់មន្ត្រីមកពី នាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

ព័ត៌មានលម្អិត

11

Nov, 2016

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានកុំព្យូទ័របញ្ចប់ដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់វគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានផ្នែកព័ត៌មានវិទ្យាជូនមន្រ្តីចំនួន ១០២រូប ដែលអញ្ជើញមកពីបណ្តាមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។ មន្រ្តីទាំងអស់សុទ្ធតែបង្ហាញនូវភាពសប្បាយរីករាយ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដោយបញ្ចេញនូវចំណាប់អារម្មណ៍រៀងៗខ្លួន លើមុខវិជ្ជាចំនួន ០៣ ដូចជា វគ្គសិក្សាក្នុងការប្រើប្រាស់ប្រព័ន្ធ Internet និង Email, ការជួសជុលថែទាំឧបករណ៍សម្ភារបច្ចេកវិទ្យាផ្សេងៗ និងម៉ាស៊ីនកុំព្យូទ័រ (Computer Maintenance and other electronic devices), និងជាពិសេសនោះការទទួលយកចំណេះដឹងបន្ថែមពីការប្រើប្រាស់កម្មវិធី Microsoft Word និង Excel ដែលទ្រទ្រង់ផ្ទាល់ក្នុងការងារប្រចាំថ្ងៃរបស់គាត់។ ទន្ទឹមនឹងនេះ គ្រូឧទ្ទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាក៏បានឆ្លៀតឱកាសផ្សព្វផ្សាយអំពីសារប្រយោជន៍ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ក្នុងនោះក៏មានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ ដែរ ដែលវគ្គបណ្តុះបណ្តាលខាងលើគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS នៅពេលខាងមុខដ៏ខ្លី ហើយក្រុមការងារក៏បានសំណូមពរដល់មន្ត្រីដែលបានចូលរួមឱ្យជួយផ្សព្វផ្សាយបន្តអំពីគម្រោង FMIS ទៅកាន់មន្ត្រីដែលមិនបានចូលរួម ជាពិសេសប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រៀមចូលរួមសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការអនុវត្តនាពេលខាងមុខ។

ព័ត៌មានលម្អិត