+855 23 43 00 63

5

Feb, 2016

ថវិកាឆ្នាំ ២០១៦ សម្រាប់ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បានដាក់បញ្ចូលរួចរាល់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីរដ្ឋសភាជាតិ បានអនុម័តលើកញ្ចប់ថវិកាឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានសហការគ្នាយ៉ាងសកម្មក្នុងការប្រមូលនូវទិន្នន័យថវិកាដែលមានលម្អិតដល់កម្មវិធី និង អនុកម្មវិធីពីគ្រប់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ដើម្បីដាក់បញ្ចូល (Upload)ក្នុងប្រព័ន្ធ FMIS សម្រាប់ត្រៀមអនុវត្តថវិកាឆ្នាំ ២០១៦ នេះ តាមប្រព័ន្ធ FMIS ។ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ក្រុមការងារបានប្រមូល និង សម្រួលទិន្នន័យទៅតាមទម្រង់ស្តង់ដាររួមមួយ ដើម្បីដាក់បញ្ចូលទៅក្នុងទៅប្រព័ន្ធ FMIS ដោយប្រើប្រាស់មុខងារវិភាជន៍ថវិកា (Budget Allocation) ។ ក្រុមការងារបានដាក់បញ្ចូលទិន្នន័យវិភាជន៍ថវិកាលម្អិតរួចរាល់សម្រាប់ថវិកាថ្នាក់ជាតិទាំងអស់ (គ្រប់ក្រសួង-ស្ថាប័ន) ដោយរួមទាំងក្រសួង-ស្ថាប័នដែលមានថវិកាកម្មវិធីចំនួន ២៣ ដូចខាងក្រោម៖ ១. រដ្ឋសភា ២.ព្រឹទ្ធសភា ៣.ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ៤. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៥. ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ ៦. អាជ្ញាធរសវនកម្មជាតិ ៧. អង្គភាពប្រឆាំងអំពើពុករលួយ ៨. ក្រសួងយុត្តិធម៌ ៩. ក្រសួងព័ត៌មាន ១០.ក្រសួងសុខាភិបាល ១១.ក្រសួងអប់រំ យុវជន និង កីឡា ១២.ក្រសួងបរិស្ថាន ១៣.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ១៤.ក្រសួងកិច្ចការនារី ១៥.ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ១៦.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ១៧.ក្រសួងពាណិជ្ជកម្ម ១៨.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ១៩.ក្រសួងអភិវឌ្ឍន៍ជនបទ ២០.ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ ២១.ក្រសួងសាធារណការ និង ដឹកជញ្ជូន ២២.ក្រសួងទេសចរណ៍ […]

ព័ត៌មានលម្អិត

12

Jan, 2016

សកម្មភាព​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយ​ផ្ទាល់​អំពី​ការប្រើប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) នៅ​តាម​រតនាគារ​រាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ០៤ ខែ មករា រហូតដល់​ថ្ងៃទី ០៨ ខែ មករា  ឆ្នាំ ២០១៦ ក្រុមការងារ​គម្រោង FMIS រួមមាន មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្រ្តី​នៃ ​អគ្គនាយកដ្ឋាន​រតនាគារជាតិ, ក្រុមការងារ​ទទួលបន្ទុក​មុខងារ​ចំនួន​ប្រាំ, ក្រុមការងារ​បច្ចេកទេស, និង ក្រុមការងារ​មុខងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ បាន​ចូលរួម​សហការគ្នា​ធ្វើដំណើរ​ទៅកាន់​រតនាគារ​រាជធានី-ខេត្ត​ចំនួន ៤ គឺ រតនាគារ​រាជធានី​ភ្នំពេញ, រតនាគារ​ខេត្តកណ្តាល, រតនាគារ​ខេត្ត បាត់ដំបង, និង រតនាគារ​ខេត្ត​ប៉ៃលិន ដើម្បី​ចុះ​បេសកកម្ម​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយផ្ទាល់​អំពី​ការប្រើប្រាស់​ប្រព័ន្ធ FMIS ។ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​តាម​គោលបំណង​នេះ​ដោយ​រលូន ក្រុមការងារ​បានធ្វើការ​បែងចែក​រតនាគារ​ជា​ជំហានៗ និង បាន​បែងចែក​គ្នា​ជា ៤ ក្រុម ចុះ​បេសកកម្ម​ក្នុង​មួយ​សប្តាហ៍​ពេញ ដោយ​មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ, ក្រុមការងារ​ទទួលបន្ទុក​មុខងារ​ទាំង​ប្រាំ, ក្រុមការងារ​បច្ចេកទេស ,និង ក្រុមការងារ​មុខងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ បាន​បែងចែក​គ្នា​ជា​ក្រុមៗដើម្បី​ធ្វើដំណើរ​ទៅកាន់ រតនាគារ​រាជធានី-ខេត្ត​គោលដៅ​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក ។ ក្នុង​ដំណើរ​បេសកម្ម​នេះ ក្រុមការងារ​មាន​គោលបំណង​ជាសំខាន់ គឺ​ធ្វើការ​សម្របសម្រួល, បណ្តុះបណ្តាល, និង បង្ហាត់បង្រៀន​ដោយផ្ទាល់​លើ​ការប្រើប្រាស់​ប្រព័ន្ធ FMIS នៅតាម​រតនាគារ​រាជធានី-ខេត្ត ឱ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទទួលបាន​ចំណេះដឹង និង ចំណេះធ្វើ ដោយ​ក្នុងនោះ​ក្រុមការងារ​បាន​បង្ហាត់បង្ហាញ​ទៅដល់​មន្រ្តី​ពាក់ព័ន្ធ​ដែលជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដោយផ្ទាល់ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ដែល​តម្រូវឱ្យ​មន្រ្តី​យក​កិច្ចការ​ប្រចាំថ្ងៃ​ជាក់ស្តែង​មក​អនុវត្ត​តែម្តង​នៅក្នុង​ប្រព័ន្ធ FMIS ។ ទោះបីជា​ក្រុមការងារ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​យ៉ាងណាក្តី ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការអនុវត្ត​សម្រាប់​រតនាគារ​រាជធានី-ខេត្ត​ទាំង ៤ ជារួម​មាន​ដូចខាងក្រោម៖ មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ សហការ​សម្របសម្រួល​ដល់​ដំណើរការ​រៀបចំ​នានា​ពាក់ព័ន្ធ​នឹង​គោលបំណង និង វត្ថុបំណង​របស់​ក្រុមការងារ ដោយ​សម្រួល​ឱ្យមាន​កិច្ចសហការ​ល្អ​រវាង​ក្រុមការងារ​រួម និង មន្រ្តី​រតនាគារ​រាជធានី-ខេត្ត ព្រមជាមួយ​នឹង​កិច្ចការ​ដទៃផ្សេងៗទៀត ។ ក្រុមការងារ​គ្រប់គ្រង​មុខងារ បាន​ចូលរួម​បង្ហាត់បង្ហាញ​ដល់​មន្រ្តី​ពី​នីតិវីធី​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ និង តម្រូវការ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗដែល​ចាំបាច់​ដើម្បី​បញ្ចូល​ក្នុង​ប្រព័ន្ធ​សម្រាប់​មុខងារ​ចំនួន​ប្រាំ (សៀវភៅធំ, វិភាជន៍​ថវិកា, គណនី​ត្រូវ​ទារ, គណនី​ត្រូវ​សង, និង គ្រប់​គង​សាច់ប្រាក់) […]

ព័ត៌មានលម្អិត

5

Jan, 2016

វគ្គ​បណ្តុះបណ្តាល​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ២២ ខែ កញ្ញា រហូតដល់​ចុងខែ ធ្នូ  ឆ្នាំ ២០១៥ នៅ​អាគារ “ខ” ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន​រៀបចំ វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ (FMIS Training for End User)” ។ វគ្គ​បណ្តុះបណ្តាល​បាន​រៀបចំឡើង​ដោយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្រ្តី​ប្រើប្រាស់​ប្រព័ន្ធ​ទាំងអស់​នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​គន្លឹះ ដូចជា អគ្គនាយកដ្ឋាន​ថវិកា, អគ្គនាយកដ្ឋាន​រតនាគារជាតិ, អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង  អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ, និង អគ្គាធិការដ្ឋាន នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្រ្តី​នៃ​រតនាគារ​រាជធានី-ខេត្ត​ចំនួន ១៦ ខេត្ត​ដែល​នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ នៅដើម​ខែ មករា ឆ្នាំ ២០១៦ ខាងមុខនេះ ។ វគ្គ​បណ្តុះបណ្តាល​នេះ មន្រ្តី​ទទួលបន្ទុក​មុខងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ត្រូវបានចាត់តាំង​ជា​គ្រូឧទេ្ទស​នាម និង មាន​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជា​អ្នកគាំទ្រ ។ មុខងារ​ដែល​បានធ្វើការ​បណ្តុះបណ្តាល​ខាងលើនេះ រួមមាន មុខងារ​វិភាជន៍​ថវិកា (Budget Allocation Module), មុខងារ​ការទិញ (Purchasing Module), មុខងារ​គ្រប់គ្រង​សាច់ប្រាក់ (Cash Management Module), មុខងារ​គណនី​ត្រូវ​សង (Account Payable Module), មុខងារ​គណនី​ត្រូវ​ទារ (Account Receivable Module), និង មុខងារ​សៀវភៅធំ  (General Ledger Module)។ មុខងារ​នីមួយៗ មាន​បែង​តួនាទី (Role) ផ្សេងៗគ្នា​ជាច្រើន​ទៅតាម​ផ្នែក​ដើម្បី​អនុវត្ត​ការងារ​ជាមួយនឹង​ប្រព័ន្ធ FMIS ដែលមាន​ដូចខាងក្រោម ៖ + មុខងារ​វិភាជន៍​ថវិកា […]

ព័ត៌មានលម្អិត

4

Jan, 2016

កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីត្រៀមខ្លួនក្នុងការចុះជួយគាំទ្រ និង បង្ហាត់បង្ហាញដល់អ្នកប្រើប្រាស់ប្រព័ន្ធតាមរតនាគាររាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​អាគារ “ខ” ជាន់​ទី៦ នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វេលា​ម៉ោង ៤:០០ នាទី​ល្ងាច ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចុះជួយ​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយផ្ទាល់​នៅតាម​រតនាគារ​រាជធានី-ខេត្ត ទាំង ២៥ ដែល​នឹងត្រូវ​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ចាប់ពី​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ រហូតដល់ ខែ មីនា ឆ្នាំ ២០១៦ ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ។ កិច្ចប្រជុំ​បាន​ផ្តោតលើ​ចំណុច​សំខាន់ៗដូចខាងក្រោម៖ ១. ការត្រៀម​ឯកសារ​លិខិតស្នាម​សម្រាប់​ការបង្ហាត់បង្ហាញ និង ការចុះ​បេសកកម្ម ប្រធាន​ក្រុមការងារ​នីមួយៗ ដែល​បាន​បែងចែក​ត្រូវមាន​ទំនួលខុសត្រូវ​ខ្ពស់​សម្រាប់​ការងារ​ចាត់ចែង​សមាជិក​ក្រុម​របស់ខ្លួន​ក្នុងការ​ងារ​អនុវត្ត​ការងារ ដោយធ្វើ​យ៉ាងណា​ត្រូវមាន​ការត្រួតពិនិត្យ​គ្រប់ជ្រុងជ្រោយ​នូវ​រាល់​ឯកសារ​ដែល​ត្រូវយក​ទៅ​បំពេញ​បេសកម្ម​ដែល​បានគ្រោង​ទុក ។ ប្រធាន​ក្រុមការងារ និង សមាជិក​បានទទួល​ឯកសារ​កាលវិភាគ​ចុះ​បំពេញបេសកកម្ម ដើម្បី​ត្រៀមខ្លួន​អនុវត្ត​ការងារ​ឱ្យបាន​ជោគជ័យ ។ ២. យន្តការ​នៃ​ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នឹង​កើតមានឡើង នៅពេលដែល​មាន​បញ្ហា​ប្រឈម​ផ្សេងៗកើតឡើង ប្រធាន​ក្រុម​ត្រូវ​ដោះស្រាយ​ដោយផ្ទាល់​នៅ​រតនាគារ​រាជធានី-ខេត្ត​នីមួយៗ ដោយធ្វើ​ការពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ ។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ប្រឈម​ទាំងនោះ ពុំអាច​ដោះស្រាយបាន​ត្រូវរាយការណ៍ជូន​មក​ថ្នាក់កណ្តាល​ដើម្បី​ជួយ​ដោះស្រាយ​បន្ត រហូត​បញ្ហា​ដោះស្រាយបាន​រួចរាល់ ។ ៣. ការរៀបចំ​របាយការណ៍​សម្រាប់​បេសកកម្ម​នៅ​ខេត្ត​នីមួយៗ ប្រធាន​ក្រុមការងារ​នីមួយៗ តម្រូវឱ្យធ្វើ​របាយ​ណ៍​សង្ខេប​ខ្លីៗជាប្រចាំ​ថ្ងៃ​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ដើម្បី​ធ្វើជា​ឯកសារយោង ជាពិសេស​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង និង ពុំអាច​ដោះស្រាយបាន​ក្នុង​កម្រិត​បច្ចេកទេស ។ ៤. បញ្ហា​ផ្សេងៗ  ក្រុមការងារ​នីមួយៗបាន លើកឡើង​ជា​សំណួរ​ផ្សេងៗពាក់ព័ន្ធ​នឹង​ការចុះអនុវត្ត​ការងារ និង ស្នើសុំ​ការណែនាំ​ផ្សេងៗក្នុងការ​ចាត់ចែង​រថយន្ត​ដើម្បី​ត្រៀម​ចុះ​បេសកកម្ម​ដោយ​រលូន ។ ជាចុងក្រោយ ថ្នាក់ដឹកនាំ​របស់​ក្រុមការងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា  បាន​ណែនាំ​ឱ្យ​ក្រុម​អនុវត្ត​ការងារ​ដែល​ត្រូវ​ចុះ​បេសកម្ម​ទាំងអស់​ត្រូវមាន​ទំនួលខុសត្រូវ​ច្បាស់លាស់ ជាពិសេស​មន្រ្តី​ដែល​ទទួលខុសត្រូវ​ជា​ប្រធាន​ក្រុមការងារ​នីមួយៗ ដែល​ត្រូវ​ជួយ​រាជធានី-ខេត្ត​ចំនួន ៤ ស្របពេល​គ្នា ហើយ​រយៈពេល​មួយ​សប្តាហ៍​ម្តង រហូតដល់​សប្តាហ៍​ទី ១ នៃ​ខែ មីនា […]

ព័ត៌មានលម្អិត

31

Dec, 2015

សិក្ខាសាលាស្តីពី “អ្នកគាំទ្រនាំមុខ និង បណ្តាញភ្នាក់ងារផ្លាស់ប្តូរ”

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អាគារ “ខ ” ជាន់ផ្ទាល់ដី នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក មាន​រៀបចំ​សិក្ខាសាលា​ស្តីអំពី “អ្នកគាំទ្រ​នាំមុខ និង បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្ត្រី​តំណាង​ធនាគារពិភពលោក និង មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដែល​ត្រូវបាន​ជ្រើសរើស និង ចាត់តាំង​ដោយ​ប្រធាន​រតនាគារ​រាជធានី-ខេត្ត ទាំង២៥ ។ អង្គសិក្ខាសាលា​នេះ មាន​គោលបំណង​ជាសំខាន់​ដើម្បី​បង្ហាញជូន​មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ឱ្យ​យល់​កាន់តែច្បាស់​អំពី​សារៈប្រយោជន៍, ប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, ស្វ័យប្រវត្តិកម្ម​នៃ​ការផ្លាស់ប្តូរ​ពី​ការងារ​ដោយដៃ​ទៅ​ការងារ​អនុវត្ត​ប្រព័ន្ធ FMIS, និង តួនាទី​និង​ភារ:កិច្ច​សម្រាប់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ដើម្បី​គាំទ្រ ​និង​ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ FMIS កំឡុង​ពេល​ និង​ ក្រោយពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នៅតាម​រតនាគារ​រាជធានី-ខេត្ត នាពេល​ដ៏​ខ្លី​ខាងមុខនេះ ។ លើសពីនេះទៅទៀត អង្គសិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​មន្រ្តី​ចូលរួម​ទាំងអស់​បានធ្វើការ​សាកសួរ ពិភាក្សា និង ផ្លាស់ប្តូរ​យោបល់​ទៅលើ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ដើម្បី​ស្វែងរក និង ផ្តល់​ជា​ដំណោះស្រាយ​ភ្លាមៗប្រសិនបើ​អាច ។ នៅក្នុង​សិក្ខាសាលា​នេះ ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ចំណុច​ដូច​ក្រោម៖ ១. ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ នៃ​គម្រោង FMIS ២. តារាង​ផែនការមេ​នៃ​ប្រព័ន្ធ FMIS ៣. ពិនិត្យ​ទៅលើ​លក្ខខ័ណ្ឌ​ដែល​ប្រព័ន្ធ FMIS អាចជួយ​ទ្រទ្រង់​គម្រោង PFMRP ឱ្យ​សម្រេច​គោលដៅ ៤. ទស្សន: និង ការយល់ឃើញ​របស់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ចំពោះ​ប្រ​ព័នុ្ធ FMIS ៥. សារ:ប្រយោជន៍​នៃ​គម្រោង FMIS សម្រាប់​រតនាគារ រាជធានី-ខេត្ត ៦. តារាង​ពេលវេលា​សម្រាប់​អនុវត្ត​ប្រព័ន្ធ FMIS ៧. ផែនការ​បន្ទាប់​សម្រាប់​ភ្នាក់ងារ​ការផ្លាស់ប្តូរ ៨. នីតិវិធី​អនុវត្ត​ស្តង់ដារ​របស់​មុខងារ​ទាំង​ប្រាំ (សៀវភៅធំ, […]

ព័ត៌មានលម្អិត