+855 23 43 00 63

26

Oct, 2015

ការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃរតនាគារខេត្តចំនួន ១២ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពី ថ្ងៃទី ១៣ ខែ សីហា រហូតដល់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៥ ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​គម្រោង FMIS បាន​ចុះ​បំពេញបេសកកម្ម​ទៅកាន់​រតនាគារ​ខេត្ត​ចំនួន ១២ ដោយ​ចុះទៅ​កាន់​រតនាគារ​ខេត្ត​ចំនួន​ពីរ​ក្នុង​មួយ​សប្តាហ៍ ក្នុង​គោលបំណង ទី១. ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​ដែល​ក្រុមការងារ​បាន​អនុវត្ត​កន្លងមក, លើក​ពី​កិច្ចការងារ​បន្ត​ដែល​ត្រូវអនុវត្ត, និង បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ ការប្រើប្រាស់​ប្រព័ន្ធ FMIS ដើម្បី​កៀរគរ​ការចូលរួម​អនុវត្ត​រឹតតែ​ខ្លាំង​ឡើង ទី២. ជ្រើសរើស​បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ​នៅតាម​រតនាគារ​រាជធានី-ខេត្ត សម្រាប់​ដើរតួ​រ​ជា​ភ្នាក់ងារ​ក្នុងការ​ផ្សព្វផ្សាយ និង​ជួយ​សម្របសម្រួល​ដល់​ការងារ​ចាំបាច់​ផ្សេងៗរបស់​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៅ​ថ្នាក់កណ្តាល ទី៣. ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដែល​អាច​នឹង​ផ្លាស់ប្តូរ និង​ការតភ្ជាប់​បណ្តាញ​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ទី៤. ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​បំពេញ​កម្រង​ឯកសារ​ស្ទង់មតិ​អំពី​ការយល់ដឹង​អំពី​គម្រោង FMIS, ឆ្លើយ​សំណួរ​របស់​មន្រ្តី​រតនាគារ​ខេត្ត, និង​ស្រង់​នូវ​មតិ​ដែលជា​កង្វល់​ឬ​បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗពាក់ព័ន្ធ​នឹង​ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ FMIS របស់​មន្រ្តី​រតនាគារ​ខេត្ត​ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ឱ្យទាន់ពេល​វេលា និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ដោះស្រាយ​ប្រសិនបើ​ចាំបាច់។ ក្នុង​កិច្ច​ដំណើរ​បេសកកម្ម​ក្រុមការងារ​បាន​អនុវត្ត​ភារកិច្ច​នៅតាម​រតនាគារ​ខេត្ត​នីមួយៗដូចខាងក្រោម៖ ១. បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង FMIS ដោយ បានបង្ហាញ​ពី​វឌ្ឍនភាព​រួម​នៃ​ការអនុវត្ត​គម្រោង​តាំងពី​ពេល​ចាប់ផ្តើម​រហូតដល់​ពេលបច្ចុប្បន្ន, អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​សកម្មភាព​គន្លឹះ, មុខងារ​ដែល​ត្រូវអនុវត្ត​នៅ​រតនាគារ​រាជធានី-ខេត្ត, និង​អត្ថប្រយោជន៍​ផ្សេងៗដែល​រតនាគារ​ខេត្ត​នឹង​ទទួលបាន​នៅពេល​មាន​ប្រព័ន្ធ FMIS។ ជាមួយគ្នា​ដែរ ក្រុមការងារ​បាន​ជំរុញលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្រ្តី​នៃ​រតនាគារ​ខេត្ត ឱ្យចូល​រួម​សួរ​សំណួរ​ទាំងឡាយ​ដែលមាន ទាំង​នៅក្នុងពេល​កំពុង​ធ្វើ​បទ​បង្ហាញ និង​នៅពេល​បញ្ចប់ ក្នុង​គោលបំណង​បង្កើន​នូវ​ភាពជិតស្និទ្ធ និង​ការឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក ដើម្បី​បកស្រាយ​ចម្ងល់​ផ្សេងៗ ឬ​ពន្យល់​បកស្រាយ​ភ្លាមៗជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្រ្តី​នៃ​រតនាគារ​ខេត្ត។ ក្រុមការងារ​ក៏បាន​ចែកជូន​នូវ​ឯកសារ​ផ្សេងៗ ដូចជា ឯកសារ​បទ​បង្ហាញ, ប្រកាស​ព័ត៌មាន, ព័ត៌មាន​បច្ចុប្បន្នភាព និង​ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ជាដើម។ ២. ថ្នាក់ដឹកនាំ និង​មន្រ្តី​រតនាគារ​ខេត្ត ត្រូវបាន​ស្នើសុំ​ឱ្យបំពេញ​កម្រង​ឯកសារ​ស្ទង់មតិ​ស្តីអំពី ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ការផ្លាស់ប្តូរ (Change Readiness Survey) ដោយ​ប្រើប្រាស់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ដើម្បី​ស្ទាបស្ទង់​ពី​ការយល់ដឹង និង បញ្ហា​ប្រឈម […]

ព័ត៌មានលម្អិត

11

Sep, 2015

ដំណឹង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ដំណឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សម្រាប់ជំនាញ ICT និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅនិងមានបទពិសោធន៍ការងារ ១ឆ្នាំឡើងអាចដាក់ CVs, Cover Letter និងឯកសារពាក់ព័ន្ធ តាមអាសយដ្ឋានដូចមានក្នុងប្រកាស។ ចំពោះនិស្សិតដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗ ហើយមានសមត្ថភាពគ្រប់គ្រាន់ក៏អាចដាក់ពាក្យមកបានដែរ។ សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារខាងក្រោម៖ Announcement and TOR ឬចូលទៅកាន់គេហទំព័រ PFM: http://pfm.gov.kh/job-vacancy

ព័ត៌មានលម្អិត

21

Jul, 2015

ពិធី “ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ”

ដោយ៖: | Tags: | មតិយោបល់: 0

នា​រសៀល​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ វេលា​ម៉ោង ៣:០០ រសៀល នៅ​សាលប្រជុំ អាគារ “ឃ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន​រៀបចំ​ពិធី “ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System (FMIS) Go-Live 1)” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ និង តំណាង​ក្រុមហ៊ុន FIS-LG CNS Joint Venture (ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS) ។ ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ “យុទ្ធសាស្ត្រ​ចតុកោណ” ដើម្បី​ធានា​កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា ហើយ​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ FMIS ជំហាន​ទី ១ នា​ថ្ងៃនេះ គឺជា វឌ្ឍនភាព​ដ៏​សំខាន់​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ពីព្រោះ​ប្រព័ន្ធ​នេះ​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ពន្លឿន និង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ។ ជាក់ស្តែង ប្រព័ន្ធ FMIS ជំហាន​ទី ១ ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​សម្រាប់តែ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន និង បណ្ដា​រតនាគារ​រាជធានី-ខេត្ត នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង​ជួយ​ថ្នាក់ដឹកនាំ​ក្រសួង​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកប ដោយ​គុណភាព និង […]

ព័ត៌មានលម្អិត

11

Jul, 2015

កិច្ចប្រជុំ​ស្តីពី “ដំណាក់កាល និង សកម្មភាព​នៃ​ការ​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធា​រណៈ (FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គម្រោង (FMIS) បានរៀបចំ​កិច្ចប្រជុំ​ស្តីពី “ដំណាក់កាល និង សកម្មភាព​នៃ​ការដាក់ឱ្យ​អនុវត្ត ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធា​រណៈ (FMIS)” ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង ៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​អាគារ “ឃ” ជាន់ផ្ទាល់ដី​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​គន្លឹះ, អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ដទៃទៀត​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ, ក្រុមការងារ FMWG, និង​មន្រ្តី​ដែល​ពាក់ព័ន្ធ​ទាំងឡាយ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ជាសំខាន់​ដើម្បី​បង្ហាញជូន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ទាំងអស់ និង​មន្រ្តី​ពាក់ព័ន្ធ ឱ្យឃើញ និង​យល់​កាន់តែច្បាស់​អំពី​ការអនុវត្ត​ប្រព័ន្ធ FMIS ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដំណាក់កាល​ទី១ ( Go-live 1) នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ ដែលមាន ២មុខងារ (មុខងារ​សៀវភៅធំ និង​មុខងារ​វិភាជន៍​ថវិកា), ដំណាក់កាល​ទី២ ដែល​នឹងត្រូវ​អនុវត្ត​គ្រប់មុខ​ងារ​ទាំងអស់​សម្រាប់​ថ្នាក់ជាតិ​នៅ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥, និង ដំណាក់កាល​ទី៣ ដែល​អនុវត្ត​បន្ត​តាមលំដាប់លំដោយ​ទៅដល់​រតនាគារ​រាជធានី-ខេត្ត​សម្រាប់​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។ ការធ្វើ​បទ​បង្ហាញ​របស់​ក្រុមការងារ​គម្រោង FMIS បាន​ផ្តោតទៅលើ​ចំណុច​សំខាន់ៗដូចខាងក្រោម៖ វឌ្ឍនភាព​គម្រោង FMIS និង ទិដ្ឋភាពទូទៅ​របស់ FMIS ដំណាក់កាល​ទី ១ (FMIS Go-Live ១)៖ បានបង្ហាញ​អំពី​វឌ្ឍ​ភាពជា​សារ​វ័ន្ត​នៃ​ការអនុវត្ត​គម្រោង FMIS ដែលមាន​ប្រាំ​ដំណាក់កាល ដោយបាន​ឆ្លងផុត​ដំណាក់កាល​ធំៗចំនួន​ពីរ និង​កំពុង​បញ្ចប់​ដំណាក់កាល​ទី៣ (ស្ថាបនា​ប្រព័ន្ធ) ព្រមទាំង ឆ្លង​ចូល​អនុវត្ត​ដំណាក់កាល​ទី ៤ (អន្តរកាល) និង​ទី៥ (ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ)។ នាពេលនេះ​ក្រុមការងារ​គម្រោង​បាន​កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​ដំណាក់កាល​ទី […]

ព័ត៌មានលម្អិត

26

Jun, 2015

ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ការអនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​វិភាគ, រៀបចំ, និង​កសាង អស់​រយៈពេល ១៨ ខែ​កន្លងផុតទៅ ប្រព័ន្ធ FMIS របស់​យើង​នឹង​ចាប់ផ្តើម​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅក្នុង​រយៈពេល ៣ សប្តាហ៍​ទៀត! ប្រព័ន្ធ​នេះ​នឹង​អនុវត្តយ៉ាង​ពិតប្រាកដ។ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​អាច​ប្រព្រឹត្តទៅបាន​តាម​ផែនការ​ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ លុះត្រាតែ​មន្រ្តី​ពាក់ព័ន្ធ​គន្លឹះ​មាន​ភាពជា​ម្ចាស់ និង គាំទ្រ​ពេញទំហឹង​ដល់​ការដាក់ឱ្យ​ប្រើប្រាស់​នេះ។ ប្រព័ន្ធ​នេះ​នឹង​បានជា​ប្រយោជន៍​ដល់​យើង​គ្រប់គ្នា។ យើង​នឹង​ក្លាយជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​នេះ​គ្រប់ៗគ្នា​តាមរយៈ​ការប្រើប្រាស់​ដោយផ្ទាល់​និង​ដោយប្រយោល។ សម្រាប់​មន្រ្តី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ សូម​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ FMIS ហើយ​សម្រាប់ ការត្រៀមខ្លួន​នេះ មន្ត្រី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្ទាល់​នឹង​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង មាន​សមត្ថភាព​ពេញលេញ និង គ្រប់ជ្រុងជ្រោយ​មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទៅតាម​ដំណាក់កាល​ដែល​បានគ្រោង​ទុក។ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់នេះ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ផ្តល់នូវ​មតិ​ឆ្លើយតប ឬ មតិយោបល់ ដើម្បី​ធានាថា​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ​នឹងមាន​ដំណើរការ​រលូន​ទៅតាម​គ្រប់​មធ្យោបាយ​ទំនាក់ទំនង និង ផ្លាស់ប្ដូរ​ព័ត៌មាន។ សម្រាប់​មន្រ្តី​មិនមែនជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​ព័ត៌មាន​អំពី​ការអនុវត្ត​គម្រោង FMIS តាមដែល​អាចធ្វើ​ទៅបាន​តាមរយៈ​ការអាន​អត្ថបទ​នេះ, ការចូលទៅ​កាន់​គេហទំព័រ​គម្រោង FMIS, ឬ ទំនាក់ទំនង​មក​សមាជិក​នៃ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៅក្នុង​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​សាមី​នៅពេលដែល​មាន​ចម្ងល់ ឬ មតិយោបល់​ផ្សេងៗចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ។ សូមទាញយកព័ត៌មានបន្ថែមនិងលម្អិត

ព័ត៌មានលម្អិត