+855 23 43 00 63

17

Apr, 2015

កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”

ដោយ៖: | Tags: | មតិយោបល់: 0

  នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS និង​មានការ​ចូលរួម​ពី ឯកឧត្តម​អគ្គាធិការ ឯកឧត្តម​អគ្គនាយក លោក​ប្រធាន លោកនាយក ក្រុមការងារ FMWG និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើ​បទ​បង្ហាញជូន​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង FMIS ដើម្បី​ពិភាក្សា​អំពី​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS (FMIS END USER) និង​ការគ្រប់គ្រង​ការបណ្តុះបណ្តាល ព្រមទាំង​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​ពាក់ព័ន្ធ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន​មន្ត្រី និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS ។ ជា​កិច្ចបញ្ចប់​នៃ​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បានធ្វើការ​បូកសរុប​ជារួម​ថា ផែនការ​បណ្តុះបណ្តាល​បានរៀបចំ​រួចរាល់​ដែល​ត្រូវការ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ក្នុង​កម្រិត​ទាំងបួន​រួមមាន កម្រិត​មូលដ្ឋាន កម្រិត​ជំនាញ កម្រិត​ប្រើប្រាស់​ប្រព័ន្ធ FMIS និង​កម្រិត​គ្រប់គ្រង​ប្រព័ន្ធ FMIS។ ដូចនេះ​អគ្គនាយកដ្ឋាន និង​នាយក-ដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យមើល​លើ​ទំហំ​ប្រតិបត្តិការ ដើម្បី​កំណត់​ចំនួន​មន្ត្រី និង​បញ្ជូន​មន្ត្រី​ដែលមាន​ជំនាញ​ច្បាស់លាស់​មក​ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ហើយ​មន្រ្តី​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក គឺជា​មន្រ្តី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួល​នូវ​វគ្គប​ណ្តុះ​បណ្តាល និង​ត្រលប់​ទៅវិញ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ FMIS។ អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS រួមមាន មន្រ្តី​បញ្ចូល​ទិន្នន័យ​ឬ​ព័ត៌មាន (Add) សម្រេច​ឬ​អនុម័ត (Confirm) និង​ចំនួន​មន្ត្រី​ដែល​ត្រូវការ​ចូល​មើល (Read Only) និង​ទាញយក​របាយការណ៍​មក​វិភាគ ឱ្យបាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ កិច្ចប្រជុំ បានបញ្ចប់​នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សាមគ្គីភាព​ជា​ធ្លុងមួយ​ដើម្បី​ភាពជោគជ័យ​របស់​គម្រោង FMIS។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទាញយក​កំណត់ហេតុ​  

ព័ត៌មានលម្អិត

6

Apr, 2015

ដំណឹង​ជ្រើសរើស​បុគ្គលិក

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​ការជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​ដូច​ខាង​ក្រោមៈ ១.ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា ១០រូប   Database Developer/Administrator (2 positions)   System Administrator (2 positions)   ICT and Network Infrastructure and Security (3 position)   Web Developer/ Programmer  (2 positions)   Multimedia and Graphic Designer (1 positions) ២.ផ្នែក​វិភាគ​ធុរកិច្ច ១០រូប   Business Analyst responsible for Contract Management (2 positions)   Business Analyst responsible for FMIS Functions (8 positions)   សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារ Job announcement TOR-Business Analyst TOR-ICT

ព័ត៌មានលម្អិត

16

Mar, 2015

ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​សវនកម្ម​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា

ដោយ៖: | Tags: | មតិយោបល់: 0

គណៈប្រតិភូ​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ជា វុធ​ណា អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​សវនកម្មផ្ទៃក្នុង បាន​ជួបប្រជុំគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ដើម្បី​ពិភាក្សា​លើ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​សវនកម្ម​តាម​នីតិវិធី​ជា​ស្តង់ដារ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៩:០០នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ការធ្វើ​សវនកម្មនេះ មាន​គោលបំណង​ដើម្បី​ត្រួតពិនិត្យ និង​ជួយ​កែលម្អ​ប្រព័ន្ធ FMIS ដែល​នឹងដាក់​ឱ្យ​ដំណើរការ​នាពេលខាងមុខ​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ប្រកបដោយ​ភាព​គ្រប់គ្រាន់ និង​អភិបាលកិច្ច​ល្អ​ដែល​ធានាបាន​ប្រសិទ្ធភាព ប្រសិទ្ធិ​ផល និង​អនុលោមភាព ។ លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង​បានបង្ហាញ​ថា​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាននិងកំពុង​ខិតខំ​ធ្វើការ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដំឡើង​ប្រព័ន្ធ FMIS ប៉ុន្តែ​ទោះបីជា​យ៉ាងណា នៅមាន​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​ត្រូវបំពេញ និង​កែលម្អ​នៅមុន​ពេល​អនុវត្ត​នេះ ប៉ុន្តែ​ចំណុច​ខ្វះចន្លោះ​ទាំងអស់នោះ​មិនមាន​ផលប៉ះពាល់​ដល់​ការកសាង​ប្រព័ន្ធ FMIS ទាំងមូល​នោះទេ ។ បន្ទាប់មក​អង្គប្រជុំ​បាន​ឯកភាព​លើ​លទ្ធផល​សវនកម្ម ផែនការ​សកម្មភាព​កែលម្អ និង​ឯកភាព​លើ         ការកែសម្រួលជា​អនុសាសន៍​ដូចខាងក្រោម ៖  នាយកដ្ឋាន​ព័ត៌មានវិទ្យា​ត្រូវ​បន្ត​ជ្រើសរើស​មន្ត្រី​តាម​ផែនការ​របស់ខ្លួន នៅពេល​ជ្រើសរើស​មន្ត្រី​នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួរតែ​យកចិត្តទុកដាក់​ ជាពិសេស​លើ​ការពង្រឹង​ការគ្រប់គ្រង និង​ក្រុមការងារ​គ្រប់គ្រង​បណ្តាញ (Network Administration) មន្ត្រី​ផ្នែក​សុវត្ថិភាព​គួរ​បំពេញ​កាតព្វកិច្ច​តែ​ផ្នែក​សុវត្ថិភាព​មួយ​ប៉ុណ្ណោះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួរ​បង្កើត​គោលនយោបាយ​សុវត្ថិភាព​ប្រព័ន្ធ FMIS ដែល​រួមបញ្ចូល​នូវ  នីតិវិធី​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធី​ស្រេច​សម្រាប់​ប្រើប្រាស់​ដោយ​ម្ចាស់​ទិន្នន័យ អ្នកថែទាំ និង​អ្នកប្រើប្រាស់​និង​រួមទាំង​គោលនយោបាយ​ដែលមាន​នៅក្នុង​អនុសាសន៍ទី ១៨ ដល់ទី ២២។ បង្អួច​កញ្ចក់​រវាង​ផ្នែក​រដ្ឋបាល​និង​បន្ទប់​កុំព្យូទ័រ​មេ  គួរតែ​ប្រើ​វីស​មួល​ចេញ​វិញ​ពុំបាន ដើម្បី​ធានា​សុវត្ថិភាព សោ​ឆ្លាត (Smart Card)ឬសោ​ជីវមាត្រ​គួរ​ត្រូវបាន​ដំឡើង​ដើម្បី​ត្រួតពិនិត្យ​លើ​ទ្វារ​ចូលទៅ​ កាន់​ផ្នែក​គ្រប់គ្រង​ទាំង​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​មេ (MDC)និង​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ (RDC) បើសិនជា​អាចធ្វើ​ទៅបាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរ​កំណត់​លើ​សោ​ឆ្លាត (Smart Card)ឱ្យផ្តល់​សញ្ញា​ដល់​មន្ត្រី​ផ្នែក​សុវត្ថិភាព នៅពេលណា​ដែលមាន​ការព្យាយាម​ចូល​បរាជ័យ​ជាប់ៗគ្នា​ចំនួន  បី​ដង កាមេរ៉ា​ចាប់​សកម្មភាព​មាន​ចលនា​គួរតែ​ផ្តល់​សញ្ញា​ដល់​មន្ត្រី​ផ្នែក​សុវត្ថិភាព​ក្រៅ​ម៉ោង​ធ្វើការ​ផងដែរ ឧបករណ៍​ពន្លត់អគ្គីភ័យ​ដែល​នៅ​ជិត​បំផុត ទៅនឹង​បន្ទប់​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ(DRC)គួរ​ត្រូវមាន​ លក្ខណៈពិសេស​ដែល​អាច​ប្រើ​ជាមួយ​ឧបករណ៍​អគ្គីសនី​បាន ខ្សែ​ចរន្តអគ្គិសនី​មិនគួរ​ចេញ​តាម​ច្រក​នៅ​ខាងក្រៅ​តែមួយ​ជាមួយ​ខ្សែ​ ផ្សេងៗឡើយ បើ​ពុំនោះទេ​គួរ​ប្តូរ​សោ​ទ្វារ​ឱ្យបាន​រឹងមាំ ដើម្បី​ការពារ​ចំពោះ​ការចូល​ដោយ​គ្មាន​ការអនុញ្ញាត​ប្រសិនបើ​គ្មាន​ជម្រើស នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរតែ​តាមដាន​ត្រួតពិនិត្យ​ស្ថានភាព​ដាច់​ចរន្តអគ្គិសនី​នៅតាម    រតនាគារ​ខេត្ត-រាជធានី​ដើម្បី​ជា​មូលដ្ឋាន​សម្រេចចិត្តថា តើ​គួរ​មាន​ម៉ាស៊ីនភ្លើង​បែបណា​សម្រាប់​បម្រុងទុក​នៅតាម​រតនាគារ​ ខេត្ត-រាជធានី​នីមួយៗ សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​ទឹក​ដល់​ម៉ាស៊ីនត្រជាក់​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​មេ MDC គួរ​ត្រូវ​ពិនិត្យឡើងវិញ និង​ពង្រឹង​បន្ថែមទៀត​ប្រសិនជា​ចាំបាច់ នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួររៀបចំ​ចាត់វិធានការ​សម្អាត​បរិវេណ​ផ្នែក​ខាងក្រៅ នៅ​ជុំវិញ​កង្ហារ​ម៉ាស៊ីនត្រជាក់​ឱ្យបាន​ទៀងទាត់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​បណ្តាលមកពី​ការឆាបឆេះ […]

ព័ត៌មានលម្អិត

5

Mar, 2015

តើ​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ចំពោះ​ការផ្លាស់ប្តូរ​ឬទេ?

ដោយ៖: | Tags: | មតិយោបល់: 0

ការផ្លាស់ប្តូរ​គឺជា​កក្តា​ពិត​នៃ​ជីវិត ប៉ុន្តែ​តើ​អ្នក​កំពុង​ធ្វើអ្វី​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឬទេ? តើ​អ្នក​កំពុងតែ​ពុំ​ខ្វល់ខ្វាយ ហើយ​អនុញ្ញាតឱ្យ​ការផ្លាស់ប្តូរ​កើតឡើង​ចំពោះ​អ្នក​ដោយ​គ្មាន​ហេតុផល ឬមួយ​ក៏​អ្នក​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក? មនុស្ស​មួយចំនួនធំ​គិតថា​ការផ្លាស់ប្តូរ​គឺ​លើសពី​អ្វីដែល​ពួកគាត់​អាច​គ្រប់គ្រង​បានប៉ុន្តែ​នេះ​គឺជា​ពេលវេលា​សម្រាប់​ផ្លាស់ប្តូរ​នូវ​រាល់​គំនិត​ទាំងអស់ នេះ។ នៅពេលដែល​រាល់​ការសម្រេចចិត្ត​ទាំងអស់​សម្រាប់ធ្វើ​ការផ្លាស់ប្តូរមិនបាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក( ឧទាហរណ៍ដោយសារ​ថា អ្វីៗទាំង អស់​ត្រូវបាន​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់) តើ​អ្នកមាន​ប្រតិកម្ម​យ៉ាងដូចម្តេចខ្លះ​ទៅនឹង​ការផ្លាស់ប្តូរ​នោះ ហើយ​អ្នកនឹង​មាន​ផែនការ​អ្វីខ្លះ​សម្រាប់​ការផ្លាស់ប្តូរ​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អ្នក? មិនមាន​អ្វី​ខុស​ទេ​សម្រាប់​ការសម្តែង​ការមិនសប្បាយចិត្ត ឬ​ការខកចិត្ត​ណាមួយ​ទាក់ទង​នឹង​ការផ្លាស់ប្តូរ។ ទាំងនេះ​គឺជា​អារម្មណ៍​ទូទៅ​របស់​មនុស្ស​គ្រប់គ្នា។ ផ្ទុយ​មកវិញ   ការស្វែងរក​វិធី​ដើម្បី​ផ្លាស់ប្តូរ​អារម្មណ៍​របស់​អ្នក​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​សុទិដ្ឋិនិយម ទើប​ជា​រឿង​ដែល​សំខាន់។ សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារស្តីពី”តើអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានចំពោះការផ្លាស់ប្តូរឬទេ?”

ព័ត៌មានលម្អិត

25

Feb, 2015

កិច្ច​បទ​បង្ហាញ​ស្តីពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីអំពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)” សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៣:០០ នាទី​រសៀល​នៅ​សាលប្រជុំ​ធំ អគារ​ធំ​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​បទ​បង្ហាញ​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បានផ្តល់​នូវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង។ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកតំណាង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លោក​ទីប្រឹក្សា ២ រូប​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FIS-LG Joint Venture (Contractor)។ បទ​បង្ហាញ​បាន​ចែកចេញជា២ផ្នែក ដោយ​ផ្នែក​ទី ១ បាន​ផ្តោតទៅលើ​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គម្រោង FMIS រួមមាន​ដំណាក់កាល​អនុវត្ត​គម្រោង វឌ្ឍនភាព​របស់​គម្រោង និង​ការវិភាគ​ពី​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ឈា​ង យូ អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា និង ផ្នែក​ទី២ បាន​ផ្តោតទៅលើ ការបង្ហាញ​អំពី​ប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយ​ប​នឹង​គុណប្រយោជន៍​របស់​ប្រព័ន្ធ FMIS ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ម៉ៅ សត្យា ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ គោលបំណង​សំខាន់ៗនៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ ទី១.កៀរគរ​ការគាំទ្រ និង​ពង្រឹង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ទី២.បង្ហាញ​ជា​សក្ខីភាព​នៃ​វឌ្ឍនភាព និង​លទ្ធផលជាក់​ស្តែង​នៃ​ការអនុវត្ត​គម្រោង FMIS ទី៣.បង្ហាញ​អំពី​សមត្ថភាព​ដោះស្រាយបញ្ហា​គន្លឺះ​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​តាម​ប្រព័ន្ធ FMIS ជាក់ស្តែង (FMIS System Demonstration) ទី៤.បង្ហាញ​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ FMIS ទៅតាម​វិស័យ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ និង​ទី៥.ប្រមូលយក​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើជា​ធាតុ​ចូល និង​ជា​មាគ៌ា​ក្នុងការ​បន្ត​អនុវត្ត​គម្រោង FMIS ឱ្យបាន​ជោគជ័យ។ ខ្លឹមសារ​នៃ​កិច្ច​បទ​បង្ហាញ ដំណាក់កាល និងវឌ្ឍនភាពរួមនៃការអនុវត្តគម្រោង FMIS បច្ចុប្បន្ននេះ​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ FIS-LG CNS Joint Venture បានធ្វើការ​រួមគ្នា​ក្នុងការ​កសាង​ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​នូវ​ផលិតផល Oracle People Soft Financial។ […]

ព័ត៌មានលម្អិត