+855 23 43 00 63

10

Apr, 2014

ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី០១ ដល់ ៨ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​រួមជាមួយ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ FMWG បាន​ជួប និង​សុំ​អនុ​សា​ន៍​ជាមួយ ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គនាយក និង ប្រធាន​នាយកដ្ឋាន​គន្លឹះ នៃ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ដែលជា​ថ្នាក់ដឹកនាំ​គាំទ្រ​ចម្បង​របស់​គម្រោង FMIS (FMIS Project’s Sponsors) ។ ការចុះ​ជួប​នេះ ក្នុង​គោលបំណង​ពិភាក្សា​ស្វែងយល់​ពី​ចក្ខុវិស័យ និង ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​គាំទ្រ​ចំពោះ​គម្រោង FMIS ដែលជា​កត្តា​សំខាន់​សម្រាប់​ការគាំទ្រ​ដល់​គម្រោង​ឱ្យ​ឈានឆ្ពោះ​ទៅមុខ និង ទទួលបាន​ជោគជ័យ។ ក្រុមការងារ​បានទទួល​នូវ​លទ្ធផល​ដ៏​គួរឱ្យ​កត់សំគាល់​ពី​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង​ទាំងអស់ ជាពិសេស​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយបាន​បង្ហាញ​នូវ​ការជឿជាក់​លើ​ភាពជោគជ័យ​នៃ​គម្រោង ដែល​នេះ​គឺជា​សក្ខីភាព​នៃ​ភាពជោគជ័យ​ពិត​ប្រា​ដ​មួយ សម្រាប់​ទទួលបាន​នូវ​ភាពជោគជ័យ​ជាបន្តបន្ទាប់​នៅពេលអនាគត​ក្នុងការ​អនុវត្ត​គម្រោង FMIS ។

ព័ត៌មានលម្អិត

8

Apr, 2014

សិក្ខាសាលា​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) សម្រាប់​ការគ្រប់គ្រង​ការផ្លាស់ប្តូរ

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុង​ខែ មេសា ឆ្នាំ ២០១៤ នឹងមាន​រៀបចំ​សិក្ខាសាលា​ចំនួន​ពីរ ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) និង​ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) ដែល​គាំទ្រ​ដល់​ការអនុវត្ដ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ ១). សិក្ខាសាលា​ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ១ថ្ងៃ គឺ​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែល​អង្គសិក្ខាសាលា​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល សម្រាប់​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ការទំនាក់ទំនង ការត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការផ្លាស់ប្តូរ ការវិភាគ​លើ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្ដូរ ។ អង្គសិក្ខាសាលា​ក​នឹងមាន​ការចូលរួម​ពីសំណាក់ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMWG) ទទួលបន្ទុក​ផ្នែកការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ និង​ផ្នែក​បណ្ដុះបណ្ដាល ព្រមជាមួយ​លោក/លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ​រតនាគារ​ខេត្ត​ទាំងអស់ ដែលជា​ដើរតួ​ជា​តំណាង​សម្រាប់​ការទំនាក់ទំនង​និង​ផ្សព្វផ្សាយ​ទៅតាម​បណ្ដា​ខេត្ត​នីមួយៗ ។ ២). សិក្ខាសាលា ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ៥ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ និង ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៤ ដល់ […]

ព័ត៌មានលម្អិត

31

Mar, 2014

ការចុះ​ធ្វើ​សម្រង់​មតិ​លើ​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី ២៧-២៨ ខែ មីនា ឆ្នាំ ២០១៤ មាន​ការចុះ​ធ្វើ​សម្រង់​មតិ​ស្ដីពី​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក្រោម​ការចូលរួម​កិច្ចសសហការ​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMWG)។ ការចុះ​សម្រង់​មតិ​មានការ​ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​យ៉ាង​ពេញលេញ​ពីសំណាក់ លោកប្រធាន លោកអនុប្រធាន និង​មន្ត្រី​នៃ​រតនាគារ​ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានលម្អិត

31

Mar, 2014

ការចុះ​ធ្វើ​សម្រង់​មតិ​លើ​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជាមួយ​រតនាគារ​ខេត្តកណ្ដាល

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី ២៤-២៥ ខែ មីនា ឆ្នាំ ២០១៤ មាន​ការចុះ​ធ្វើ​សម្រង់​មតិ​ស្ដីពី​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​ជាមួយ​រតនាគារ​ខេត្តកណ្ដាល របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក្រោម​ការចូលរួម​កិច្ចសហការ​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMWG)។ ការចុះ​សម្រង់​មតិ​មានការ​ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​យ៉ាង​ពេញលេញ​ពីសំណាក់ លោកស្រី​ប្រធាន លោក/លោកស្រី អនុប្រធាន និង​មន្ត្រី​នៃ​រតនាគារ​ខេត្តកណ្ដាល ។

ព័ត៌មានលម្អិត

4

Mar, 2014

កិច្ចប្រជុំ​បូកសរុប​ស្ដីពី លទ្ធផល​ការងារ នៃ​ក្រុម​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​រសៀល​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ វេលា​ម៉ោង ៣:៣០ រសៀល នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​ស្ដីពី​លទ្ធផល​ការងារ នៃ​ក្រុម​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុងការ​ផ្ដល់នូវ​ទស​ន្សៈ​ទីពីរ និង ការវាយតម្លៃ​លើ​ការងារ​សំខាន់ៗក្នុងការ​បរិ​ការគ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់ “FMIS”) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការ​ចូលរួម​ពី ក្រុម​បេសកកម្ម IMF មន្ត្រីជាន់ខ្ពស់ នៃ​ធនាគារពិភពលោក ថ្នាក់ដឹកនាំ នៃ​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង កីឡា ក្រសួងសុខាភិបាល ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ FMIS (FMWG) និង មន្រ្តី​ពាក់ព័ន្ធ​ជាច្រើនរូប នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែលមាន​សមាជិក​ទីប្រឹក្សា​ជាន់ខ្ពស់​ចំនួន ៦ រូប ដឹកនាំ​ដោយ​លោក David Gentry ប្រធាន​នាយកដ្ឋាន​កិច្ចការ​ហិរញ្ញវត្ថុ​របស់ IMF បានចាប់ផ្ដើម​ការងារ​ចាប់ពី ថ្ងៃទី ១៣ ខែ កុម្ភៈ ដល់​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ ដោយបាន​ចុះ​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋលេខាធិការ និង អគ្គនាយក ប្រធាន​នាយកដ្ឋាន មន្ត្រី​ជំនាញ និង មន្ត្រី​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ […]

ព័ត៌មានលម្អិត