
28
Aug, 2023
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៥ ខែ សីហា ឆ្នាំ២០២៣
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៥ ខែ សីហា ឆ្នាំ២០២៣ នេះ បានបង្ហាញពីវឌ្ឍនភាពរបស់គម្រោង FMIS Cambodia ក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងទៅនឹងបច្ចេកវិទ្យា ដែលមាតិការួមមាន៖ ១. កម្មវិធី បញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា ជូនក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ២. ការប្រមូលធាតុចូលដើម្បីអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (AM) ក្នុង FMIS ពីតំណាងរបស់ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣. កិច្ចពិភាក្សាក្នុងការវាយតម្លៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ៤. វគ្គបណ្តុះបណ្តាលស្តីពី វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ ៥. វគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីថ្មីគ្រប់មុខសញ្ញាចំណាយថវិកាចរន្តដែលមិនមានធានាចំណាយដោយឡែក តាម FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មីសម្រាប់ក្រសួងចំនួន ៧ ៦. គន្លឹះសុវត្ថិភាពសំខាន់ៗ ក្នុងការប្រើប្រាស់កម្មវិធីបណ្តាញសង្គម Telegram ៧. ទំព័រសំណួរ និង ចម្លើយ ៕
ព័ត៌មានលម្អិត