
26
Apr, 2023
ការបញ្ចប់វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ជូនក្រសួង-ស្ថាប័ន ចំនួន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ១៧
នៅថ្ងៃពុធ ៧កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០២៣ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់វគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃក្រសួង-ស្ថាប័ន ១២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៧ សរុបចំនួន ១៤៧ រូប ដែលក្នុងនោះសិក្ខាកាមជាស្ត្រីចំនួន ៦២ រូប ។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ២៧ ខែ មីនា រហូតដល់ ថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០២៣ ដោយត្រូវបានបែងចែកទៅតាមអនុមុខងារ និង បានអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះមុខវិជ្ជារួមមាន៖ ១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS ២ ប្រព័ន្ធជំនួយគាំទ្រ Pk-The helper ៣. អនុមុខងាររៀបចំចំណូលថវិកា-សម្រាប់អ្នកបញ្ចូល ៤. អនុមុខងាររៀបចំចំណាយថវិកា-សម្រាប់អ្នកបញ្ចូល ៥.អនុមុខងាររៀបចំចំណាយបៀវត្សមន្ត្រីរាជការ-សម្រាប់អ្នកបញ្ចូល ៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា-សម្រាប់អ្នកបញ្ចូល ៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម-សម្រាប់អ្នកបញ្ចូល ៨. មុខងាររៀបចំផែនការថវិកាសម្រាប់អ្នកអនុម័ត សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS, ប្រព័ន្ធជំនួយគាំទ្រ Pk-The helper និង អនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបញ្ចូលប្រតិបត្តិការ ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ […]
ព័ត៌មានលម្អិត