+855 23 43 00 63

1

Mar, 2018

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ៖: | Tags: , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ សរុបជាង២០០នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ គោលបំណងសំខាន់ៗនៃកម្មវិធីនេះគឺ៖ ១. ផ្ដល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ បានស្វែងយលអំពីបទពិសោធន៍ល្អៗ ពីការអនុវត្តគម្រោង FMIS កន្លងមក ២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS នីតិវិធីអនុវត្តតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ ៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនីមួយៗ។ ក្នុងកម្មវិធីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការអនុម័តលើ “សេចក្ដីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ថវិកា ឆ្នាំ២០១៨-២០២៥” របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យការបើកផ្ដល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ ភាគច្រើននៃមន្ត្រីដែលចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខងារ និងលំហូរការងារក្នុងប្រព័ន្ធ FMIS ដែលខ្លួនធ្លាប់តែឮតៗគ្នា ប៉ុន្តែមិនដែលបានស្គាល់ពីរូបរាងពិតប្រាកដថាប្រព័ន្ធនេះមានសភាពយ៉ាងណាឡើយ។ ការធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមន្ត្រីតំណាងរតនាគារខេត្តបាត់ដំបង និងឧត្ដរមានជ័យ បានផ្ដល់នូវធាតុចូល និងបទពិសោធន៍យ៉ាងច្រើន ដើម្បីឱ្យមន្ត្រីមានការយល់ដឹង និងអាចពិភាក្សា ក៏ដូចជាការត្រៀមទុកជាមុនក្នុងការអនុវត្តគម្រោង FMIS នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀតនៅក្នុងឆ្នាំ២០១៨នេះ។ ចូលមើលរូបភាពផ្សេងៗទៀតក្នុងបណ្ដាញសង្គម Facebook របស់គម្រោង៖ កម្រងរូបភាពកម្មវិធីបញ្ជ្រាបការយល់ដឹង ទាញយកសេចក្ដីប្រកាសព័ត៌មានសម្រាប់កម្មវិធី៖ https://fmis.mef.gov.kh/contents/uploads/2018/03/សេចក្ដីប្រកាសព័ត៌មាន_FMIS_Seminar.pdf ទាញយកបទបង្ហាញ៖ ការត្រៀមរៀបចំផ្នែកហេដ្ឋរចនាសម្ព័ន្ធ, យុទ្ធសាស្ត្របណ្ដុះបណ្ដាល, ការរៀបចំនីតិវិធីអនុវត្តស្តង់ដារ […]

ព័ត៌មានលម្អិត

26

Jan, 2018

យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំ យុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងបរិស្ថាន ៧. ក្រសួងមុខងារសាធារណៈ ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១០. ក្រសួងកិច្ចការនារី ។ ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ […]

ព័ត៌មានលម្អិត

7

Jun, 2016

សុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២នៅតាមក្រសួង-ស្ថាប័ន”

ដោយ៖: | Tags: | មតិយោបល់: 0

អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ៖ វឌ្ឍនភាពជាងពីរឆ្នាំក្រោយការដាក់ឱ្យអនុវត្តគម្រោង FMIS ក្រោយពេលគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ មក  លទ្ធផលជាក់ស្ដែងជាច្រើនបានបង្ហាញ ក្នុងរូបរាងជាសមិទ្ធផល ដោយក្នុងនោះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តាមបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនានានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត  ។ ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងជារបាយការណ៍ថា ក្នុងកំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាគីពាក់ព័ន្ធពី អគ្គ-នាយកដ្ឋានពាក់ព័ន្ធគន្លឹះជាច្រើនក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំនះការលំបាក និងឧបសគ្គនានា រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់  ជាពិសេសគឺការសម្រេចចេញជារូបរាងនៃប្រព័ន្ធ FMIS ។ ក្នុងនាមជាអ្នកអនុវត្តប្រព័ន្ធផ្ទាល់ ឯកឧត្តមអគ្គនាយករតនាគារជាតិបានបង្ហាញនូវជំនឿយ៉ាងមុតមាំចិត្តថា ប្រព័ន្ធ FMIS នឹងបម្រើប្រយោជន៍ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន ក្នុងប្រតិបត្តិការហិរញ្ញវត្ថុរវាងសាមីក្រសួង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានបញ្ជាក់បន្ថែមថាការអនុវត្តគម្រោង  FMIS គឺជាការសម្រេចចិត្តរួមរបស់រាជរដ្ឋាភិបាល ក្នុងបំណងជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ នៅចុងបញ្ចប់ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តគម្រោង FMIS នឹងមិនអាចសម្រេចទៅបានប្រសិនបើ ពុំមានកិច្ចសហការពីក្រសួង-ស្ថាប័នទាំងអស់ ដែលត្រូវរួមដំណើរជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយភាពអត់ធ្មត់,  ឆន្ទៈ, និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនូវវត្ថុបំណងរួមនៃរាជ-រដ្ឋាភិបាល ។ គួរបញ្ជាក់ថា គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ដោយបញ្ចូលមុខងារសំខាន់ៗចំនួន ៥ ក្នុងចំណោមមុខងារទាំង៦របស់ប្រព័ន្ធFMIS ដែលរួមមាន មុខងារវិភាជន៍ថវិកា […]

ព័ត៌មានលម្អិត

31

Dec, 2015

សិក្ខាសាលាស្តីពី “អ្នកគាំទ្រនាំមុខ និង បណ្តាញភ្នាក់ងារផ្លាស់ប្តូរ”

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អាគារ “ខ ” ជាន់ផ្ទាល់ដី នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក មាន​រៀបចំ​សិក្ខាសាលា​ស្តីអំពី “អ្នកគាំទ្រ​នាំមុខ និង បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្ត្រី​តំណាង​ធនាគារពិភពលោក និង មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ដែល​ត្រូវបាន​ជ្រើសរើស និង ចាត់តាំង​ដោយ​ប្រធាន​រតនាគារ​រាជធានី-ខេត្ត ទាំង២៥ ។ អង្គសិក្ខាសាលា​នេះ មាន​គោលបំណង​ជាសំខាន់​ដើម្បី​បង្ហាញជូន​មន្រ្តី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ឱ្យ​យល់​កាន់តែច្បាស់​អំពី​សារៈប្រយោជន៍, ប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, ស្វ័យប្រវត្តិកម្ម​នៃ​ការផ្លាស់ប្តូរ​ពី​ការងារ​ដោយដៃ​ទៅ​ការងារ​អនុវត្ត​ប្រព័ន្ធ FMIS, និង តួនាទី​និង​ភារ:កិច្ច​សម្រាប់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ទាំងអស់​ដើម្បី​គាំទ្រ ​និង​ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ FMIS កំឡុង​ពេល​ និង​ ក្រោយពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នៅតាម​រតនាគារ​រាជធានី-ខេត្ត នាពេល​ដ៏​ខ្លី​ខាងមុខនេះ ។ លើសពីនេះទៅទៀត អង្គសិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​មន្រ្តី​ចូលរួម​ទាំងអស់​បានធ្វើការ​សាកសួរ ពិភាក្សា និង ផ្លាស់ប្តូរ​យោបល់​ទៅលើ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ដើម្បី​ស្វែងរក និង ផ្តល់​ជា​ដំណោះស្រាយ​ភ្លាមៗប្រសិនបើ​អាច ។ នៅក្នុង​សិក្ខាសាលា​នេះ ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ចំណុច​ដូច​ក្រោម៖ ១. ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ នៃ​គម្រោង FMIS ២. តារាង​ផែនការមេ​នៃ​ប្រព័ន្ធ FMIS ៣. ពិនិត្យ​ទៅលើ​លក្ខខ័ណ្ឌ​ដែល​ប្រព័ន្ធ FMIS អាចជួយ​ទ្រទ្រង់​គម្រោង PFMRP ឱ្យ​សម្រេច​គោលដៅ ៤. ទស្សន: និង ការយល់ឃើញ​របស់​មន្ត្រី​ភ្នាក់ងារ​ផ្លាស់ប្តូរ​ចំពោះ​ប្រ​ព័នុ្ធ FMIS ៥. សារ:ប្រយោជន៍​នៃ​គម្រោង FMIS សម្រាប់​រតនាគារ រាជធានី-ខេត្ត ៦. តារាង​ពេលវេលា​សម្រាប់​អនុវត្ត​ប្រព័ន្ធ FMIS ៧. ផែនការ​បន្ទាប់​សម្រាប់​ភ្នាក់ងារ​ការផ្លាស់ប្តូរ ៨. នីតិវិធី​អនុវត្ត​ស្តង់ដារ​របស់​មុខងារ​ទាំង​ប្រាំ (សៀវភៅធំ, […]

ព័ត៌មានលម្អិត

25

Feb, 2015

កិច្ច​បទ​បង្ហាញ​ស្តីពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីអំពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)” សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៣:០០ នាទី​រសៀល​នៅ​សាលប្រជុំ​ធំ អគារ​ធំ​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​បទ​បង្ហាញ​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បានផ្តល់​នូវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង។ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកតំណាង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លោក​ទីប្រឹក្សា ២ រូប​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FIS-LG Joint Venture (Contractor)។ បទ​បង្ហាញ​បាន​ចែកចេញជា២ផ្នែក ដោយ​ផ្នែក​ទី ១ បាន​ផ្តោតទៅលើ​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គម្រោង FMIS រួមមាន​ដំណាក់កាល​អនុវត្ត​គម្រោង វឌ្ឍនភាព​របស់​គម្រោង និង​ការវិភាគ​ពី​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ឈា​ង យូ អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា និង ផ្នែក​ទី២ បាន​ផ្តោតទៅលើ ការបង្ហាញ​អំពី​ប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយ​ប​នឹង​គុណប្រយោជន៍​របស់​ប្រព័ន្ធ FMIS ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ម៉ៅ សត្យា ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ គោលបំណង​សំខាន់ៗនៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ ទី១.កៀរគរ​ការគាំទ្រ និង​ពង្រឹង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ទី២.បង្ហាញ​ជា​សក្ខីភាព​នៃ​វឌ្ឍនភាព និង​លទ្ធផលជាក់​ស្តែង​នៃ​ការអនុវត្ត​គម្រោង FMIS ទី៣.បង្ហាញ​អំពី​សមត្ថភាព​ដោះស្រាយបញ្ហា​គន្លឺះ​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​តាម​ប្រព័ន្ធ FMIS ជាក់ស្តែង (FMIS System Demonstration) ទី៤.បង្ហាញ​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ FMIS ទៅតាម​វិស័យ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ និង​ទី៥.ប្រមូលយក​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើជា​ធាតុ​ចូល និង​ជា​មាគ៌ា​ក្នុងការ​បន្ត​អនុវត្ត​គម្រោង FMIS ឱ្យបាន​ជោគជ័យ។ ខ្លឹមសារ​នៃ​កិច្ច​បទ​បង្ហាញ ដំណាក់កាល និងវឌ្ឍនភាពរួមនៃការអនុវត្តគម្រោង FMIS បច្ចុប្បន្ននេះ​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ FIS-LG CNS Joint Venture បានធ្វើការ​រួមគ្នា​ក្នុងការ​កសាង​ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​នូវ​ផលិតផល Oracle People Soft Financial។ […]

ព័ត៌មានលម្អិត