
8
Apr, 2014
សិក្ខាសាលាក្នុងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរ
នៅក្នុងខែ មេសា ឆ្នាំ ២០១៤ នឹងមានរៀបចំសិក្ខាសាលាចំនួនពីរ ស្ដីពីវិធីសាស្រ្តក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរនិងការបណ្ដុះបណ្ដាលសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS Change Management and Training Methodology) និងស្ដីពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) ដែលគាំទ្រដល់ការអនុវត្ដ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ។
១). សិក្ខាសាលាស្ដីពីវិធីសាស្រ្តក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរនិងការបណ្ដុះបណ្ដាលសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS Change Management and Training Methodology)
សិក្ខាសាលានឹងប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែលអង្គសិក្ខាសាលាផ្ដោតជាសំខាន់លើការគ្រប់គ្រងការផ្លាស់ប្ដូរនិងការបណ្ដុះបណ្ដាល សម្រាប់គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ការទំនាក់ទំនង ការត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរ ការវិភាគលើផលប៉ះពាល់នៃការផ្លាស់ប្ដូរ ។ អង្គសិក្ខាសាលាកនឹងមានការចូលរួមពីសំណាក់ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMWG) ទទួលបន្ទុកផ្នែកការគ្រប់គ្រងការផ្លាស់ប្ដូរ និងផ្នែកបណ្ដុះបណ្ដាល ព្រមជាមួយលោក/លោកស្រី ប្រធាន/អនុប្រធាន មន្ទីររតនាគារខេត្តទាំងអស់ ដែលជាដើរតួជាតំណាងសម្រាប់ការទំនាក់ទំនងនិងផ្សព្វផ្សាយទៅតាមបណ្ដាខេត្តនីមួយៗ ។
២). សិក្ខាសាលា ស្ដីពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft)
សិក្ខាសាលានឹងប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ និង ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ ដែលផ្ដោតជាសំខាន់លើទិដ្ឋភាពទូទៅនៃគម្រោងប្រព័ន្ធ FMIS និងតួនាទីផ្សេងៗនៅក្នុងកម្មវិធី PeopleSoft ដែលនឹងប្រើប្រាស់សម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS)។ អង្គសិក្ខាសាលានឹងមានការចូលរួមពីសំណាក់ក្រុមការងារស្នូរទាំងអស់ ពីគ្រប់នាយកដ្ឋានពាក់ព័ន្ធនឹងគ្រោងនេះ ។
តារាងកាលវិភាគនៃអង្គសិក្ខាសាលា៖
សិក្ខាសាលា |
រយៈពេល |
ថ្ងៃចាប់ផ្ដើម |
ថ្ងៃបញ្ចប់ |
ទីកន្លែង |
សិក្ខាសាលាស្ដីពីវិធីសាស្រ្តក្នុងការគ្រប់គ្រងការផ្លាស់ប្ដូរនិងការបណ្ដុះបណ្ដាល សម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS Change Management and Training Methodology) | ១ ថ្ងៃ | ១១ មេសា ២០១៤ | ១១ មេសា ២០១៤ | បន្ទាប់បណ្ដុះបណ្ដាល FMIS
(ជាន់ទី១ អគារខ នៃ ស.ហ.វ) |
សិក្ខាសាលា ស្ដីពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) | ៥ ថ្ងៃ | ១៧ មេសា ២០១៤ | ២៣ មេសា ២០១៤ | បន្ទាប់បណ្ដុះបណ្ដាល FMIS
(ជាន់ទី១ អគារខ នៃ ស.ហ.វ) |