
19
Apr, 2023
ការបន្តចុះត្រួតពិនិត្យ, ថែទាំឧបករណ៍សម្ភារនិងបច្ចេកទេសក្នុងការដំឡើងឧបករណ៍គ្រប់គ្រងបណ្តាញអគ្គិសនី, សិក្សាគូសប្លង់ទីតាំងអ្នកប្រើប្រាស់និងផ្លាស់ប្តូរឧបករណ៍បណ្តាញតភ្ជាប់
ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងត្រូវចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និង ប្រើប្រាស់បានយូរអង្វែងសម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យប្រព្រឹត្តទៅដោយរលូនតាមតម្រូវការ និង មាននិរន្តរភាព ។
ក្រុមការងារបាននិងបន្តចុះត្រួតពិនិត្យបច្ចេកទេសក្នុងការដំឡើងឧបករណ៍គ្រប់គ្រងបណ្តាញអគ្គិសនីនៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ដើម្បីធានាបានថា ការរៀបចំដំឡើងនេះត្រឹមត្រូវតាមបច្ចេកទេស និង អាចតភ្ជាប់ទៅឧបករណ៍សម្ភាររបស់គម្រោង FMIS ព្រមទាំងចុះសិក្សា និង គូសប្លង់ទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅរដ្ឋបាលក្រុង-ស្រុក ចំនួន ៣០ និង រដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និង ចុះធ្វើការផ្លាស់ប្តូរឧបករណ៍បណ្តាញតភ្ជាប់ (WAN & LAN) និង ធ្វើការប្រគល់-ទទួលឧបករណ៍ទាំងនោះ នៅតាមបណ្តារតនាគាររាជធានី-ខេត្តទាំង ២៥ ផងដែរ ។
សូមបញ្ជាក់ថា គិតត្រឹមចុងខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅ រដ្ឋបាលខេត្តកណ្តាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល , រតនាគារខេត្តកណ្តាល, រដ្ឋបាលខេត្តស្វាយរៀង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង, រតនាគារខេត្តស្វាយរៀង, រដ្ឋបាលខេត្តតាកែវ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ, រតនាគារខេត្តតាកែវ, រដ្ឋបាលខេត្តកែប, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប, រតនាគារខេត្តកែប, រដ្ឋបាលខេត្តព្រៃវែង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង, រតនាគារខេត្តព្រៃវែង, រដ្ឋបាលខេត្តត្បូងឃ្មុំ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ, រតនាគារខេត្តត្បូងឃ្មុំ, រដ្ឋបាលខេត្តកំពង់ចាម, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម, រតនាគារខេត្តកំពង់ចាម, រដ្ឋបាលខេត្តក្រចេះ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ, រតនាគារខេត្តក្រចេះ, រដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ, រតនាគារខេត្តព្រះសីហនុ, រដ្ឋបាលខេត្តកំពត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត, រតនាគារខេត្តកំពត, រដ្ឋបាលខេត្តកោះកុង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង, រតនាគារខេត្តកោះកុង, រដ្ឋបាលខេត្តកំពង់ស្ពឺ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ, រតនាគារខេត្តកំពង់ស្ពឺ, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ, រតនាគារខេត្តកំពង់ធំ, រដ្ឋបាលខេត្តសៀមរាប, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប, រតនាគារខេត្តសៀមរាប, រដ្ឋបាលខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង, រតនាគារខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តពោធិ៍សាត់, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និង រតនាគារខេត្តពោធិ៍សាត់ ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះសិក្សា និង គូសប្លង់ទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅ ក្រុងតាខ្មៅ, ស្រុកមុខកំពូល, ស្រុកខ្សាច់កណ្តាល, ក្រុងស្វាយរៀង, ក្រុងបាវិត, ក្រុងដូនកែវ, ក្រុងកែប, ក្រុងព្រៃវែង, ក្រុងសួង, ក្រុងកំពង់ចាម, ក្រុងក្រចេះ, ក្រុងកោះរ៉ុង, ក្រុងព្រះសីហនុ, ក្រុងបូកគោ, ក្រុងកំពត, ក្រុងខេមរភូមិន្ទ, ក្រុងច្បារមន, ក្រុងស្ទឹងសែន, ក្រុងសៀមរាប, ក្រុងកំពង់ឆ្នាំង និង ក្រុងពោធិ៍សាត់។