+855 23 43 00 63

18

Jul, 2014

បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីអំពី Oracle Database 11g Administration ដែល​ធ្វើឡើង​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ០៧ ដល់ ១១ ខែកក្កដា ឆ្នាំ២០១៤ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីពី Oracle Database 11g Administration ត្រូវបានធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ICT នៃ​គម្រោង FMIS។  នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​ប្រាំ​រូប ដែល​មកពី​អគ្គនាយកដ្ឋាន​រតនាគារជាតិ (GDNT) នាយកដ្ឋាន​ព័ត៌មានវិទ្យា (ITD) និង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (EFI) ។

វគ្គ​បណ្តុះបណ្តាល​ធ្វើឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​អំពី Oracle Database 11g Administration។ ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ សិក្ខាកាម​បានទទួល​ការណែនាំ​និង​បង្ហាញ​អំពី​វិធី​តំឡើង​ប្រ​ពន្ធ័  Oracle Grid Infrastructure, វិធី​តំឡើង​និង​ការកំណត់ Oracle Database 11g, Oracle Net services, វិធី​តាមដាន និង​គ្រប់គ្រង ការ​ត្រលប់​ទៅរក​ទិន្នន័យ​មុន, គ្រប់គ្រង​រចនាសម្ព័ន្ធ​រក្សាទុក​ទិន្នន័យ, បង្កើត​និង​ត្រួតពិនិត្យ​អ្នកប្រើប្រាស់ (User Accounts), អនុវត្ត​ការថត​ចម្លង​ទុក​ទិន្នន័យ​និង​ការដាក់​បញ្ជូល​ទិន្នន័យ​យកមកប្រើ​ប្រាស់​ឡើងវិញ, គ្រប់គ្រង Data Concurrency, ត្រួតពិនិត្យ​ដំណើរការ​និង​បង្ហាញ​ពី Oracle Database Architecture។

បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជាមួយនឹង​លទ្ធផល​ល្អ សិក្ខាកាម​ទាំងអស់​ទទួលបាន​នូវ​វិញ្ញាបនបត្របញ្ជាក់​ការសិក្សា​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ អូរាខ​ល (Oracle University)។

សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​វគ្គប​ណ្តុះ​បណ្តាល​លើក​ទីពីរ​លើ​ផ្នែក​បច្ចេកទេស​សម្រាប់​គម្រោង FMIS (លើកទីមួយ​បាន​បណ្តុះបណ្តាល​ស្តីអំពី Oracle Solaris 11 System Administration) ដែល​បានផ្តល់​ជូន​នូវ​ចំំ​ណេះ​ដឹង និង​ជំនាញ​អំពី ប្រព័ន្ធ​ប្រតិបត្តិការ Oracle Solaris ដល់​ក្រុមការងារ​បច្ចេកទេស ICT ។