+855 23 43 00 63

12

Jan, 2024

សកម្មភាពចុះដំឡើងម៉ាស៊ីនកុំព្យូទ័រសម្រាប់ទ្រទ្រង់ដល់ការអនុវត្តនីតិវិធីរេជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមសំណើសុំរបស់ក្រសួងបរិស្ថាន និង ដើម្បីគាំទ្រ​ ដល់ការអនុវត្តនីតិវិធីរេជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ឱ្យដំណើរនៅតាមក្រសួង-ស្ថាប័នឱ្យកាន់តែរលូនបានទាន់ពេលវេលា ក្រុមការងារ FMIS​បានចុះដំឡើងកុំព្យូទ័រជូន ថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធបានរួចរាល់ជាស្ថាពរកាលពីព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះផងដែរ ក្រុមការងារ FMIS នឹងបន្តបេសកម្មយ៉ាងសកម្មនេះ ទៅកាន់ក្រសួង-ស្ថាប័នបន្តទៀតរួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អាជ្ញាធរសវនកម្មជាតិ, ក្រសួងធម្មការ និង សាសនា, ក្រសួងរ៉ែ និង ថាមពល, ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ និង ក្រសួងយុត្តិធម៌ (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤។

គួររំលឹកបន្ថែមដែរថា ក្រសួង-ស្ថាប័នចំនួន ៨ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តនីតិវិធីរេជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុងរួចរាល់ និង ចាប់ផ្តើមអនុវត្តជាផ្លូវការ។ នីតិវិធីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

  • ជំហាននៃការអនុវត្តមានលក្ខណៈសាមញ្ញ ខ្លី លឿន
  • មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនសប្រតិបត្តិការ
  • មិនមានការបញ្ជូនឯកសារជាក្រដាសពីដំណាក់មួយទៅកាន់ដំណាក់កាលមួយទៀត។