
31
Mar, 2014
ការចុះធ្វើសម្រង់មតិលើនីតិវិធីអនុវត្តការងារនិងការគ្រប់គ្រងការផ្លាស់ប្ដូរ របស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាមួយរតនាគារខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី ២៧-២៨ ខែ មីនា ឆ្នាំ ២០១៤ មានការចុះធ្វើសម្រង់មតិស្ដីពីនីតិវិធីអនុវត្តការងារនិងការគ្រប់គ្រងការផ្លាស់ប្ដូរជាមួយរតនាគារខេត្តបន្ទាយមានជ័យ របស់ក្រុមការងារនៃក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្រោមការចូលរួមកិច្ចសសហការពីក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMWG)។ ការចុះសម្រង់មតិមានការចូលរួមសហការ និងផ្ដល់ព័ត៌មានយ៉ាងពេញលេញពីសំណាក់ លោកប្រធាន លោកអនុប្រធាន និងមន្ត្រីនៃរតនាគារខេត្តបន្ទាយមានជ័យ ។