
31
Mar, 2014
ការចុះធ្វើសម្រង់មតិលើនីតិវិធីអនុវត្តការងារនិងការគ្រប់គ្រងការផ្លាស់ប្ដូរ របស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាមួយរតនាគារខេត្តកណ្ដាល
នៅថ្ងៃទី ២៤-២៥ ខែ មីនា ឆ្នាំ ២០១៤ មានការចុះធ្វើសម្រង់មតិស្ដីពីនីតិវិធីអនុវត្តការងារនិងការគ្រប់គ្រងការផ្លាស់ប្ដូរជាមួយរតនាគារខេត្តកណ្ដាល របស់ក្រុមការងារនៃក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្រោមការចូលរួមកិច្ចសហការពីក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMWG)។ ការចុះសម្រង់មតិមានការចូលរួមសហការ និងផ្ដល់ព័ត៌មានយ៉ាងពេញលេញពីសំណាក់ លោកស្រីប្រធាន លោក/លោកស្រី អនុប្រធាន និងមន្ត្រីនៃរតនាគារខេត្តកណ្ដាល ។