
1
Dec, 2022
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តពង្រីកការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធFMISទាំងស្រុងទៅក្រសួង-ស្ថាប័នចំនួន៧បន្ថែមទៀត
បន្ទាប់ពីបានអនុវត្តដោយជោគជ័យនូវនីតិវិធីថ្មីសម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិយភ័យទាប តាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័ន ចំនួន ២៧ ក្នុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ រួចមក និង ស្របតាមផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០-២០២៥ នៅក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តពង្រីកការអនុវត្តនីតិវិធីថ្មីនេះទៅក្រសួង-ស្ថាប័នចំនួន ៧ បន្ថែមទៀត រួមមាន៖ ១. ទីស្តីការគណៈរដ្ឋមន្ត្រី ២. ក្រសួងការពារជាតិ ៣. ក្រសួងយុត្តិធម៌ ៤. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៥. អាជ្ញាធរសវនកម្មជាតិ ៦. អង្គភាពប្រឆាំងអំពើពុករលួយ និង ៧. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ) ដែលនឹងការអនុវត្តជាផ្លូវការនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ នេះតទៅ ។
ទាញយកឯកសារទាំងស្រុងនៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/12/20221201_014_302_Direct_Payment_to-7LMs.pdf