+855 23 43 00 63

1

Apr, 2024

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា ដើម្បីត្រៀមអនុវត្តសាកល្បងសម្រាប់ថវិកាកម្មវិធីឆ្នាំ២០២៥”

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងផ្តល់នូវធាតុចូលសម្រាប់ទិន្នន័យបញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា ដើម្បីត្រៀមអនុវត្តសាកល្បងសម្រាប់ថវិកាកម្មវិធីឆ្នាំ ២០២៥ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា ដើម្បីត្រៀមអនុវត្តសាកល្បងសម្រាប់ថវិកាកម្មវិធីឆ្នាំ២០២៥” ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប ។ 
គួរបញ្ជាក់ថា បញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា គឺជាព័ត៌មានឯកតាថ្លៃនៃទំនិញនិងសេវា ដែលជាឯកសារយោងដើម្បីជាមូលដ្ឋានសម្រាប់រៀបចំផែនការ ការត្រួតពិនិត្យ និងការអនុម័តថវិកា ជាពិសេសសម្រាប់ថវិកាដែលត្រូវអនុវត្តកិច្ចលទ្ធកម្ម។ ការរៀបចំបញ្ជីស្តង់ដាថ្លៃទំនិញនិងសេវា ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានមុខទំនិញនិងសេវា ដែលមានការប្រើប្រាស់ជាប្រចាំ និងញឹកញាប់នៅតាមក្រសួង-ស្ថាប័ន តាមរយៈការជួបពិភាក្សាប្រមូលធាតុចូលជាមួយក្រសួង-ស្ថាប័ន និងទិន្នន័យ ដែលបានកត់ត្រានិងរក្សាទុកក្នុងប្រព័ន្ធ FMIS ។ 
តាមរយៈអង្គសិក្ខាសាលា នៅជំហានបន្ត គឺការដាក់បញ្ចូលបញ្ជីស្តង់ដាថ្លៃ ទៅក្នុងប្រព័ន្ធ FMIS សង្គតិភាពនឹងការអនុវត្តជាក់ស្តែងសម្រាប់ថវិកាឆ្នាំ២០២៥ ក្នុងន័យប្រើប្រាស់បាន និងមានភាពទាន់ពេលវេលានៃវដ្តថវិកាប្រចាំឆ្នាំ ៕