+855 23 43 00 63

5

Apr, 2017

ប្រព័ន្ធ FMIS ត្រូវបានបន្ថែមលក្ខណៈបច្ចេកទេសថ្មីសម្រាប់ការទូទាត់

By: | Tags: | Comments: 0

ការអនុវត្តប្រព័ន្ធ FMIS កន្លងមក រាល់ការបោះពុម្ពមូលប្បទានបត្រ (Cheque)ត្រូវបានធ្វើឡើងដោយមន្ត្រីកាន់មុខងារគណនីត្រូវសង (Payable Officer) ហើយរាល់ការបោះពុម្ពមូលប្បទានបត្រ ប្រព័ន្ធតម្រូវឱ្យដំណើរការខួបទូទាត់ (Pay Cycle) ដោយមុខងារនេះអាចអនុញ្ញាតឱ្យធ្វើការបោះពុម្ពមូលប្បទានប័ត្រសម្រាប់អាណត្តិច្រើនក្នុងពេលតែមួយ និងអាចសរុបការទូទាត់អាណត្តិចំនួនច្រើនទៅលើមូលប្បទានបត្រតែមួយចំពោះអាណត្តិទូទាត់ជូនអ្នកផ្គត់ផ្គង់ដូចគ្នា។ ក្នុងគោលបំណងកែលម្អ និង ពន្លឿនដល់ដំណើរការឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ពេលវេលា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានបន្ថែមលក្ខណៈបច្ចេកទេសថ្មីនៅក្នុងប្រព័ន្ធ ដែលមានឈ្មោះថា “ការទូទាត់រហ័ស (Express Payment)” សម្រាប់ការបោះពុម្ពមូលប្បទានបត្រ ។ លក្ខណៈថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់តាមតម្រូវការដោយមិនចាំបាច់ឆ្លងកាត់ដំណើរការខួបទូទាត់ (Pay Cycle) និង មិនតម្រូវឱ្យបំពេញលក្ខខណ្ឌកាលវិភាគ, ព័ត៌មានលម្អិតអំពីធនាគារ និងទាមទារមានការអនុម័ត ជាដើម ។ Express Payment គឺដំណើរការនៅលើទំព័រអាណត្តិផ្ទាល់តែម្តង ដែលអាចកាត់បន្ថយដំណើរការស្មុគស្មាញ និងចំណេញពេលវេលា។