+855 23 43 00 63

15

Nov, 2017

តំណាងក្រុមហ៊ុនឯកជនមកពិភាក្សាពិនិត្យអំពីការបំពាក់កញ្ចប់ឧបករណ៍ End UserនិងWAN/LANសម្រាប់គម្រោង FMIS ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងមកពីក្រុមហ៊ុន តែ អៀក ហុង បានមកពិភាក្សាផ្ទាល់ជាមួយនឹងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានក្រុមហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន ក្រុមការងារមូលដ្ឋានទិន្នន័យ និងក្រុមការងារផ្នែកសុវត្ថិភាពប្រព័ន្ធ ជាអ្នកទទួលបន្ទុក ក្នុងគោលបំណងរៀបចំបំពាក់ឧបករណ៍ End User និង WAN/LAN សម្រាប់គម្រោង FMIS ជំហានទី២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារៈសំខាន់មួយនេះ នៅអង្គភាពថវិកាដែលជាអណាប័កផ្ទេរសិទ្ធ នៃក្រសួង-ស្ថាប័នចំនួន១០ នាពេលដ៏ខ្លីខាងមុខនេះ ។

គួរបញ្ចាក់ផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះរួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ។