+855 23 43 00 63

29

Mar, 2023

ការចុះត្រួតពិនិត្យ, ថែទាំឧបករណ៍សម្ភារៈ និង បច្ចេកទេសក្នុងការដំឡើងឧបករណ៍គ្រប់គ្រងបណ្តាញអគ្គិសនី, សិក្សាគូសប្លង់ទីតាំងអ្នកប្រើប្រាស់ និង ផ្លាស់ប្តូរឧបករណ៍បណ្តាញតភ្ជាប់

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងត្រូវចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីធានាថាឧបករណ៍សម្ភារៈទាំងអស់ដំណើរការបានល្អ និង ប្រើប្រាស់បានយូរអង្វែងសម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យប្រព្រឹត្តទៅដោយរលូនតាមតម្រូវការ និង មាននិរន្តរភាព ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏នឹងត្រួតពិនិត្យបច្ចេកទេសក្នុងការដំឡើងឧបករណ៍គ្រប់គ្រងបណ្តាញអគ្គិសនីនៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ដើម្បីធានាបានថា ការរៀបចំដំឡើងនេះត្រឹមត្រូវតាមបច្ចេកទេស និង អាចតភ្ជាប់ទៅឧបករណ៍សម្ភាររបស់គម្រោង FMIS ព្រមទាំងចុះសិក្សា និង គូសប្លង់ទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅរដ្ឋបាលក្រុង-ស្រុក ចំនួន ៣០ និង រដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និង ចុះធ្វើការផ្លាស់ប្តូរឧបករណ៍បណ្តាញតភ្ជាប់ (WAN & LAN) និង ប្រគល់-ទទួលឧបករណ៍ទាំងនោះ នៅតាមបណ្តារតនាគាររាជធានី-ខេត្តទាំង ២៥ ផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមចុងខែមីនា ឆ្នាំ ២០២៣ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅ រតនាគារខេត្តកណ្តាល, រតនាគារខេត្តស្វាយរៀង, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ និង រតនាគារខេត្តព្រៃវែង ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះសិក្សា និង គូសប្លង់ទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង ត្រួតពិនិត្យបច្ចេកទេសក្នុងការដំឡើងប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅ រដ្ឋបាលក្រុងតាខ្មៅ, ស្រុកខ្សាច់កណ្តាល, ស្រុកមុខកំពូល, ក្រុងស្វាយរៀង និង ក្រុងបាវិត ។

សូមបញ្ជាក់បន្ថែមថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងចាប់ផ្តើមចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ព្រមទាំងចុះសិក្សា និង គូសប្លង់ទីតាំងរបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅរដ្ឋបាលក្រុង-ស្រុក ចំនួន ៣០ និង រដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ចាប់ពីខែមីនា ដល់ខែ ឧសភា ឆ្នាំ ២០២៣ ។