
14
Jun, 2023
សកម្មភាពបន្តចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥
ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តចុះត្រួតពិនិត្យ និង ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍មួយចំនួនទៀតក្នុងក្របខណ្ឌគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និង ប្រើប្រាស់បានយូរអង្វែងសម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យប្រព្រឹត្តទៅដោយរលូនតាមតម្រូវការ និង មាននិរន្តរភាព ។