+855 23 43 00 63

22

Jul, 2016

តំណាងសហភាពអឺរ៉ុបអញ្ជើញត្រួតពិនិត្យពីដំណើរការអនុវត្តប្រព័ន្ធ FMIS នៅនាយកដ្ឋានព័ត៌មានវិទ្យា

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអញ្ជើញមកត្រួតពិនិត្យពីដំណើរការនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅនាយកដ្ឋានព័ត៌មានវិទ្យា (ITD) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងដំណើរការត្រួតពិនិត្យនេះដែរ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ដំណាក់កាលទីមួយ ក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ដំណើរការអនុវត្តប្រព័ន្ធ FMIS នៅដំណាក់កាលទីពីរបន្តទៀតដោយការប្រើប្រាស់ជំនួយរបស់សហភាពអឺរ៉ុបដូចមាននៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៣,១ លានអឺរ៉ូ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” សម្រាប់អនុវត្តរយៈពេល៤ឆ្នាំ (២០១៦- ២០១៩) ដោយក្នុងនោះ សហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ២១ លានអឺរ៉ូ ជាថវិកាគាំទ្រដោយផ្ទាល់ (Budget Support) ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន៕