+855 23 43 00 63

23

Nov, 2023

ការពង្រីកការតភ្ជាប់សេវាអ៊ីនធឺណិតក្នុងគោលដៅគាំទ្រដល់ការពង្រីកការដ្ឋាននៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលដៅគាំទ្រដល់ការពង្រីកការដ្ឋាននៃការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ដូចជាគម្រោងរបស់អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាការកម្ពុជា ព្រមទាំងគម្រោងអាទិភាពនានា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន CFOCN បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត កសហវ តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក He LEPING ប្រធានក្រុមប្រឹក្សាភិបាល CFOCN បានលើកឡើងអំពីវឌ្ឍនភាពនៃការវិនយោគបណ្តាញខ្សែកាបិ៍ឆ្អឹងខ្នង (Fiber Optics) ក្រោមដី ជាពិសេសការតភ្ជាប់ទៅកាន់ការដ្ឋានថ្មីៗផ្សេងទៀត ក្នុងការអនុវត្តគម្រោងជំហានទី២របស់ខ្លួន។

កិច្ចពិភាក្សាក៏បានផ្តោតសំខាន់លើការពង្រីកការតភ្ជាប់សេវាអ៊ីនធឺណិតក៏ដូចជាសេវាផ្សេងទៀតដែលអាចផ្តល់ឱ្យដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីចូលរួមចំណែកគាំទ្រដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលផ្សេងទៀតក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរក្នុងក្របខណ្ឌនៃសេដ្ឋកិច្ច និង សង្គមឌីជីថលដោយការប្រើប្រាស់គម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕