+855 23 43 00 63

20

Jun, 2018

មជ្ឈមណ្ឌលទិន្នន័យសម្រាប់ទ្រទ្រង់ប្រព័ន្ធ FMIS ត្រូវបានពង្រីកធំជាងមុន សុវត្ថិភាពជាងមុន និងទំនើបទាន់សម័យ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងក្រុមការងាររបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន First Cambodia Co., Ltd. ក្នុងការចាប់ផ្ដើមពង្រីកមជ្ឈមណ្ឌលទិន្នន័យសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលហៅកាត់ថា ប្រព័ន្ធអេហ្វ អឹម អាយ អេស (FMIS) ជំហានទី២ ដែលនឹងមានសមត្ថភាពទ្រទ្រង់ដល់អ្នកប្រើប្រាស់ចំនួន ៣០០០ នាក់។

មជ្ឍមណ្ឌលទិន្នន័យនេះនឹងបំពាក់ដោយ បច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ (State of the Art Technologies) សមស្របតាមស្ដង់ដារមជ្ឈមណ្ឌល ទិន្នន័យ (Compliance to Data Center Standard), កាត់បន្ថយការបំពុលបរិស្ថាន (Go green) និង បំពាក់ទៅដោយឧបករណ៍ការពារសុវត្ថិភាពដ៏រឹងមាំ (Robust security) ដើម្បីទប់ទល់ដល់ការវាយប្រហារជាយថាហេតុណាមួយ។ មជ្ឈមណ្ឌលទិន្នន័យនេះនឹងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៨ នេះ ដើម្បីទ្រទ្រង់ដល់ដំណើរប្រតិបត្តិការហិរញ្ញវត្ថុពីក្រសួងបន្ថែមចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ។

សូមតាមដានព័ត៌មានអំពីវឌ្ឍនភាពនានាដែលនឹងមានផ្សព្វផ្សាយជាបន្តបន្ទាប់ ។