+855 23 43 00 63

2

Nov, 2018

ក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំធ្វើវិបស្សនាស្តីពី “ការត្រួតពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS សម្រាប់ ឆ្នាំ ២០១៨ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០១៩”

ដោយ៖: | Tags: | មតិយោបល់: 0

(កំពត)៖លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃ សុក្រ ០៩រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំធ្វើវិបស្សនាស្តីពី “ការត្រួតពិនិត្យលើបញ្ហាប្រឈម វឌ្ឍនភាព និង លទ្ធផល នៃការអនុវត្តគម្រោង FMIS សម្រាប់ ឆ្នាំ ២០១៨ និង ទិសដៅបន្តសម្រាប់ឆ្នាំ ២០១៩” ។ បើតាមរបៀបវារៈ កម្មវិធីផ្តោតសំខាន់លើ៖

១. ការបង្ហាញអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨  

២. ការបង្ហាញអំពី GDAP3 (2019-2020) និង  ITD-DAP

៣.បទបង្ហាញស្តីអំពីវឌ្ឍនភាព បញ្ហាប្រឈម ផែនការបន្ទាប់ និងការលើកជាសំណូមពរផ្សេងៗ ដោយប្រធានការិយាល័យនីមួយៗ

៤. ការពិភាក្សាអំពីសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីដើម្បីដាក់ចេញជាផែនការសកម្មភាព

៥. ការពិភាក្សាលើផែនការលម្អិតស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការឆ្នាំ ២០១៩ ។

គួរជម្រាបជូនផងដែរថា យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០១៨ នៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានបង្ហាញថា ប្រព័ន្ធ FMIS បានចុះកិច្ចសន្យាផ្គត់ផ្គង់ការកសាងមជ្ឈមណ្ឌលទិន្នន័យសម្រាប់អនុវត្តជំហានទី២ ជាមួយក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ បន្ថែម នៅដើមឆ្នាំ២០១៩ខាងមុខ។ វឌ្ឍនភាពសំខាន់ៗរបស់គម្រោង FMIS គឺក្រុមការងារបានបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ លើការធ្វើសន្ធនាកម្មចំនួនពីរគឺ ទី១.រៀបចំសន្ធានកម្មព័ត៌មានក្រុមហ៊ុនចុះបញ្ជីអាជីវកម្មមកប្រព័ន្ធ FMIS ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមហ៊ុនដែលទទួលបានការទូទាត់ពីថវិការដ្ឋ ទី២. សន្ធានកម្មព័ត៌មានចំណូលពន្ធដារ៖ ក្រុមការងារបានជួបពិភាក្សាលម្អិតបន្ថែមឡើងវិញជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យមើលតម្រូវការលម្អិតសម្រាប់ការងារសន្ធានកម្មព័ត៌មានចំណូលពន្ធដារមកប្រព័ន្ធ FMIS ព្រមទាំងបានធ្វើការទូទាត់ប្រតិបត្តិការមួយចំនួនជូនអ្នកផ្គត់ផ្គង់តាមរយៈ EFT (Electronic Fund Transfer) ការទូរទាត់តាមប្រព័ន្ធអេឡិចត្រូនិច ក្នុងប្រព័ន្ធ FMIS ។