
25
Apr, 2023
វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ ចាប់ពីថ្ងៃទី ២៤ ខែ មេសា ដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣
នៅថ្ ងៃចន្ទ ៥កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នំា ២០២៣ តាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ UEF e-Learning System របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ” ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៤ មានដូចជា៖ ១. គ្រឹះស្ថានអង្គរ, ២. មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, ៣. វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង ៤. រាជបណ្ឌិត្យសភាកម្ពុជា ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១៥៨ ម៉ោងនេះ គឺគិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ UEF e-Learning System របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងនោះមុខវិជ្ជារួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២. នីតិវិធីអនុវត្តស្តង់ដារ
៣. គណនេយ្យសាធារណៈ
៤. គោលការណ៍ណែនាំស្តីអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី
៥. គោលការណ៍នីតិវិធីអនុវត្តថវិកាចរន្តតាមកម្មវិធី
៦. មុខងារវិភាជន៍ថវិកា (អ្នកបញ្ចូល និង អ្នកអនុម័ត)
៧. មុខងារការទិញ (ធានាចំណាយ)-(អ្នកបញ្ចូល និង អ្នកអនុម័ត)
៨. មុខងារការទិញ (កិច្ចលទ្ធកម្ម)-(អ្នកបញ្ចូល និង អ្នកអនុម័ត)
៩. មុខងារគណនេយ្យត្រូវសង (គណនេយ្យបង្គរ)-(អ្នកបញ្ចូល និង អ្នកអនុម័ត)
១០. មុខងារគណនេយ្យត្រូវសង (ទូទាត់)-(អ្នកបញ្ចូល និង អ្នកអនុម័ត)
១១. មុខងារគណនេយ្យត្រូវទារ (អ្នកបញ្ចូល និង អ្នកអនុម័ត)
១២. មុខងារគ្រប់គ្រងសាច់ប្រាក់ (អ្នកបញ្ចូល និង អ្នកអនុម័ត)
១៣. មុខងារសៀវភៅធំ (អ្នកបញ្ចូល និង អ្នកអនុម័ត)
១៤. ត្រួតពិនិត្យរបាយការណ៍
១៥. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
សូមបញ្ជាក់ថា បន្ទាប់ពីការបណ្តុះបណ្តាលជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីអនុមុខងារនីមួយៗនៅក្នុងប្រព័ន្ធ FMIS រួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបង្កើត ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។ ជាមួយគ្នានេះ, មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល តាមមុខងារក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ ។