
5
Aug, 2020
តើប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធណាខ្លះ?
ប្រព័ន្ធ FMIS គឺជាប្រព័ន្ធដែលធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក។
រហូតមកដល់ពេលនេះ ប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធដូចខាងក្រោម៖
១. ប្រព័ន្ធចំណូលពន្ធគយ និង រដ្ឋាករកម្ពុជា (ASYCUDA)
២. ប្រព័ន្ធ DMFAS របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
៣. ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)
៤. ប្រព័ន្ធធនាគារជាតិ និងធនាគារពាណិជ្ជ
នៅពេលខាងមុខ ប្រព័ន្ធ FMIS នឹងធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យបន្ថែមទៀតជាមួយប្រព័ន្ធពន្ធដារ, ប្រព័ន្ធគ្រប់គ្រងបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា ។