+855 23 43 00 63

7

Oct, 2016

FMIS កំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាព

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបើកកិច្ចប្រជុំពិភាក្សាជាមួយនឹងតំណាងដៃគូរអភិវឌ្ឍន៍ ដែលបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

នៅក្នុងកិច្ចប្រជុំខាងលើ គណៈកម្មាធិការដឹកណាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញនូវសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ស្តីពីការត្រួតពិនិត្យតាមដានសមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ នៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ផ្អែកតាមរបាយការណ៍នេះ គេសង្កេតឃើញថា ប្រព័ន្ធ FMIS កំពុងតែដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យកម្មវិធីកែទម្រេង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”កាន់តែមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការកត់សំគាល់ក៏ដូចជាកោតសរសើរដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ជុំវិញការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងភាពរលូនដើម្បីជំរុញឱ្យដំណើរការនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាពនិងភាពជោគជ័យ៕