
10
Aug, 2020
ការចុះត្រួតពិនិត្យ ថែទាំ និង ជួសជុលឧបករណ៍សម្ភាររបស់គម្រោង FMIS សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យដំណើរការប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ( BACKUP LINK ) និងសិក្សាប្លង់ទីតាំងដែលត្រូវដាក់ដំឡើងប្រព័ន្ធ Video Conference
ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះត្រួតពិនិត្យ ថែទាំ និងជួសជុលឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS រួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ, ម៉ាស៊ីនស្គេន, ម៉ាស៊ីនព្រីន, ឧបករណ៍បណ្តាញតភ្ជាប់ និងឧបករណ៍សម្ភារមួយចំនួនទៀត នៅគ្រប់ការដ្ឋានរបស់គម្រោង FMIS សម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និងប្រើប្រាស់បានយូរអង្វែង សម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យប្រព្រឹត្តទៅដោយរលូន និងតាមតម្រូវការ។ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏នឹងត្រូវដាក់ឱ្យដំណើរការប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច (BACKUP LINK) នៅតាមការដ្ឋាននីមួយៗរបស់គម្រោងអ៊ីនត្រាណិត និងចុះសិក្សាប្លង់ទីតាំងដែលត្រូវដាក់ដំឡើងប្រព័ន្ធ Video Conference នៅតាមរតនាគាររាជធានី-ខេត្ត, សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត និង សាខាពន្ធដាររាជធានី-ខេត្ត ។
ទាញយកសេចក្តីជូនដំណឹងនៅទីនេះ៖https://fmis.mef.gov.kh/contents/uploads/2020/08/Announcement.pdf