+855 23 43 00 63

4

Jun, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជានឹងបន្តរហូតដល់​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​ តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។

តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤
ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖

Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com
ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣
បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​small form

កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤

នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​ របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត និង​ជ្រើស​យកឈ្មោះ​ណាមួយ។

តើ​អ្វី​ជា​រង្វាន់​ជ័យលាភី? រង្វាន់​ជា​ជ័យលាភី​ដែល​នឹងត្រូវ​ប្រគល់ជូន​មន្រ្តី​ដែល​ទទួលបាន​ជ័យលាភី​នោះ​គឺ  Apple iPad mini 2 (16GB) 3G រួមជាមួយ៖

  • កម្មវិធីវចនានុក្រម ខ្មែរ-អង់គ្លេស បច្ចេកស័ព្ទសេដ្ឋកិច្ចនិងសង្គមរបស់បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី និង បណ្ឌិត ហ៊ាន សាហ៊ីប
  • កម្មវិធីកម្រងសម្រង់បទប្បញ្ញត្ដិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
  • កម្មវិធីដែលមានសារៈប្រយោជន៍សម្រាប់ការងារផ្សេងៗទៀត

fmis-naming-award