24
Dec, 2014
កម្មវិធីប្រកួតប្រជែងដាក់ឈ្មោះឱ្យប្រព័ន្ធ FMIS សម្រាប់ប្រទេសកម្ពុជានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤
មូលហេតុ ចម្បងដែលជំរុញឱ្យមានការបង្កើតជាកម្មវិធីនេះឡើងគឺ ដោយសារនៅប្រទេសផ្សេងៗជុំវិញពិភពលោកដែលបានអនុវត្តគម្រោង FMIS បានបង្កើតនូវឈ្មោះផ្ទាល់របស់ប្រព័ន្ធ FMIS ដើម្បីសម្គាល់ថា ប្រព័ន្ធនោះជាប្រព័ន្ធដែលប្រទេសនីមួយៗបានបង្កើតឡើងស្របតាម តម្រូវការការងាររបស់ប្រទេសពួកគេ ។ ឧទាហរណ៍ប្រទេសវៀតណាមបានដាក់ឈ្មោះប្រព័ន្ធរបស់ខ្លួនថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេសឥណ្ឌូនេស៊ី (SPAN – មានអត្ថន័យថា “សំពត់”) ប្រទេសម៉ុងហ្គោលី (GFMIS – Government FMIS) និងប្រទេសកូរ៉េ (DBrain – Digital Brain System) ។ ហេតុនេះសម្រាប់ប្រទេសកម្ពុជាយើង ប្រព័ន្ធ FMIS គួរតែមានឈ្មោះមួយដែលស័ក្ដិសមនឹងតម្រូវការរបស់ប្រទេសកម្ពុជាផងដែរ។
តើអ្នកណាដែលមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ? មន្រ្តីទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ការចាប់ផ្តើមកម្មវិធី៖ ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៤
ទំនាក់ទំនង៖ មន្ត្រីត្រូវផ្ញើឈ្មោះប្រព័ន្ធ FMIS ដែលបានដាក់ស្នើ មកក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមរយៈ ទំនាក់ទំនង និងទម្រង់គំរូក្នុងការចូលរួម ដូចខាងក្រោម៖
Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រីទាំងអស់អាចផ្ញើឈ្មោះតាមរយៈលិខិតរដ្ឋបាលផ្លូវការ ![]() |
កាលបរិច្ឆេទផុតកំណត់ក្នុងការចូលរួម៖ មន្រ្តីអាចចូលរួម និងផ្ញើឈ្មោះមកក្រុមការងារគ្រប់គ្រងគម្រោង FMIS រហូតដល់ថ្ងៃទី ៣១ ខែ ឆ្នូ ឆ្នាំ ២០១៤
នរណាជាអ្នកប្រកាស និង ប្រគល់រង្វាន់ជ័យលាភី? ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវឈ្មោះ របស់ប្រព័ន្ធ FMIS ដែលបានដាក់ស្នើដោយមន្ត្រីទាំងអស់។ ពិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីនឹងប្រព្រឹត្តទៅ បន្ទាប់ពីថ្នាក់ដឹកនាំពេញចិត្ត និងជ្រើសយកឈ្មោះណាមួយ។
តើអ្វីជារង្វាន់ជ័យលាភី? រង្វាន់ជាជ័យលាភីដែលនឹងត្រូវប្រគល់ជូនមន្រ្តីដែលទទួលបានជ័យលាភីនោះគឺ Apple MacBook Air 11-Inch
មន្ត្រីដែលបានផ្ញើឈ្មោះមកកាន់ក្រុមការងារគម្រោង FMIS៖
ល.រ | ឈ្មោះ | ឈ្មោះរបស់ប្រព័ន្ធ FMIS សម្រាប់ចូលរួមប្រកួតប្រជែង | កាលបរិច្ឆេទទទួល |
1 | ឈ្មោះ៖ លោក តេង ដឺលុច មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ការិយាល័យគ្រប់គ្រងបំណុលនៃនាយកដ្ឋាន សហប្រតិបត្តិការ និងគ្រប់គ្រង របស់អគ្គនាយកដ្ឋានថវិកា |
ប្រព័ន្ធពត៌មានវិទ្យាកម្ពុជានៃការគ្រប់គ្រងហិរញ្ញវត្ថុ (ស៊ីសអ៊ែហ្វអ៊ឹម) Cambodia Information System of Financial Management (CIS-FM) សេចក្តីពន្យល់៖ -ស៊ីសអ៊េហ្វអ៊ឹមមានអត្ថន័យជាតម្លែរួមនៃឈ្មោះការគ្រប់គ្រងហិរញ្ញវត្ថុជាតិទាំងមូលហើយនៅក្នុងអត្ថន័យយុទ្ធសាស្ត្រ Brand គឺស្រួលហៅនិងចងចាំ |
29-Apr-14 |
2 | ឈ្មោះ៖ លោក ម៉ាង សុភារ៉ា មុខតំណែង៖ ប្រធានការិយាល័យគ្រប់គ្រងបំណុល រដ្ឋបាលនិងសរុប ស្ថាប័ន៖ នាយកដ្ឋានសហប្រតិបត្តិការនិង គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានថវិកា |
Cambodia Financial Integration Network Database (Cam-FIND) សេចក្តីពន្យល់៖ – “Cam” តំណាងឲ្យកម្ពុជា – “FIND” ជាភាសាអង់គ្លេសមានអត្ថន័យថា”ស្វែងរក” – សរុបមកឈ្មោះនេះគឺខ្លីងាយស្រួលក្នុងការអាននិងចងចាំព្រមទាំងមានអត្ថន័យគ្រប់គ្រាន់និងមានលក្ខណៈ ពិសេសបញ្ចាក់ថាជារបស់កម្ពុជាយ៉ាងពិតប្រាកដ |
10-May-14 |
3 | ឈ្មោះ៖ ឈាង ចាន់ឡេក មុខតំណែង៖ ប្រធានការិយាល័យគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តសៀមរាប |
Cambodia Financial Automatic System (CFAS) | 26-May-14 |
4 | ឈ្មោះ៖ លឹម ឡាវី មុខតំណែង៖ អនុប្រធានរតនាគារខេត្តក្រចេះ ស្ថាប័ន៖ រតនាគារខេត្តក្រចេះ |
ប្រពន្ធ័សុវត្ថិភាព គណេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ Safety Accountability of Public Financial Management សេចក្តីពន្យល់៖ សុត្ថិភាព៖ នេះជាការយល់ឃើញរបស់ខ្ញុំថា រាល់ទិន្នន័យទាំងអស់នៃចំណូល-ចំណាយថវិកាជាតិយើងទាំងមូល រួមមាន៖ថវិកាថ្នាក់ជាតិ(ចវិកាក្រសួង មន្ទីរ) និងថវិកាថ្នាក់ក្រោមជាតិ(ថវិការាជធានី ខេត្ត-ថវិកាក្រុង ស្រុក-ថវិកាឃុំ សង្កាត់) ត្រូវបានបញ្ចូលទៅក្នុងប្រពន្ធ័មួយដែលយើបានបង្កើតឡើង ការបញ្ចូលទិន្នន័យដែលមានលក្ខណៈជា ទម្រង់របាយការណ៍ដូចជា៖ -តារាងតុល្យភាព -របាយការណ៍ចំណូល -របាយការណ៍ចំណាយ ការបញ្ចូលទៅក្នុង ប្រពន្ធ័ដែលយើងបានបង្កើតឡើងនេះហើយដែលធ្វើអោយទិន្នន័យមានសុវត្ថិភាព ហើយយើងអាចឆែកមើលបាន ទាំងអស់គ្នាសម្រាប់អ្នកប្រើប្រាស់ប្រពន្ធ័នេះ វាមិនដូចយើងកំពុងធ្វើការងារសព្វថ្ងៃនេះទេ រាល់របាយការណ៍ត្រូវ ព្រីនចេញយកមករក្សាទុកនៅខាងក្រៅ ដែលយើងគិតថាវាហ្នឹងមានហានីភ័យដល់ការរៀបចំទុកដាក់ វាអាចកណ្តុរ កៀរ កណ្តៀកាត់ ឬក៍ហានីភ័យផ្សេងៗទៀត។ គណនេយ្យភាព៖ ខ្ញុំយល់ឃើញថា ក្រោយពីយើងប្រើប្រាស់ការងារក្នុងប្រពន្ធ័ដែលមានលក្ខណៈស្តង់ដារ មួយធ្វើ អោយទទួលបាននូវការងារមួយដ៏មានប្រសិទ្ធិភាព និងគណនេយ្យភាពបំផុត មិនមានការគៃបន្លំពេលវេលានៃការ បញ្ចូលទិន្នន័យ ពិសេសជាងនេះទៅទៀត ឧទាហរណ៍ការបើកប្រាក់ បើយើងប្រើប្រាស់ប្រពន្ធ័មួយលឿន ហើយ ទំនើប វាមិនមានការប៉ះពាល់ការងារនៅក្រោមតុ នេះហើយជាគណនេយ្យភាព យើងមិនប្រើមនុស្សម្នាក់អោយកាន់សាច់ប្រាក់បើកអោយមនុស្សរាប់ពាន់ ម៉ឺននាក់នោះទេ យើងមនុស្សនាក់ធ្វើការជាមួយប្រពន្ធ័ទំនើបជំនួសវិញនេះហើយជាគណនេយ្យភាព។ |
30-May-14 |
5 | ឈ្មោះ៖ អ៊ី សុខា មុខតំណែង៖ អនុប្រធានការិយាល័យគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budget and Public Accounting Management System (BPAMS) | 30-May-14 |
6 | ឈ្មោះ៖ កាយ ចាន់ថន មុខតំណែង៖ មន្ត្រីគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budget and Treasury Accounting Management System (BTAMS) | 30-May-14 |
7 | ឈ្មោះ៖ លន គឹមលី មុខតំណែង៖ ប្រធានការិយាល័យបេឡា ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Public Information Intelligent System (PIIS) | 30-May-14 |
8 | ឈ្មោះ៖ សោម សូរីយា មុខតំណែង៖ ប្រធានការិយាល័យរដ្ឋបាល ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Integrated Financial Information System (IFIS) | 30-May-14 |
9 | ឈ្មោះ៖ លីឃី ធារី មុខតំណែង៖ អនុប្រធាន ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budget Establishment and Treasury Accounting System (BETA System) | 30-May-14 |
10 | ឈ្មោះ៖ ឡាច នវសត្យា មុខតំណែង៖ អនុប្រធាន ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Integrated System of Public Accounting and Budgeting (iSPAB) | 30-May-14 |
11 | ឈ្មោះ៖ សុខ វុទ្ធី មុខតំណែង៖ អនុប្រធានការិយាល័យគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Integrated Budget and Accounting Information System (IBAIS) | 30-May-14 |
12 | ឈ្មោះ៖ ហេង ដាវី មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budgetary and Accounting Processes System (BAP System) | 30-May-14 |
13 | ឈ្មោះ៖ លឹម ចាន់ដារ៉ា មុខតំណែង៖ អនុប្រធានការិយាល័យគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Computerized Budget and Accounting Information System (C-BAIS) | 30-May-14 |
14 | ឈ្មោះ៖ សឹម អូន មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
E-Budget and Accounting Information System (E-BAIS) | 30-May-14 |
15 | ឈ្មោះ៖ ឡុង ប៉េងសៀត មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budget and Public Revenue and Expense Management System (BPREMS) | 30-May-14 |
16 | ឈ្មោះ៖ ស៊ីវ៉ុន ខេមារុន មុខតំណែង៖ ប្រធាន ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Government Finance Information Record System for Transparency (GFIRST) | 30-May-14 |
17 | ឈ្មោះ៖ គិត ឆដា មុខតំណែង៖ អនុប្រធានការិយាល័យបេឡា ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Integrated Finance Information Record System for Transparency (iFIRST) | 30-May-14 |
18 | ឈ្មោះ៖ វេង លីហួង មុខតំណែង៖ មន្ត្រីគណនេយ្យ ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Cambodia Integrated Financial Management System (CIFMIS) | 30-May-14 |
19 | ឈ្មោះ៖ បាន រត្នមុន្នី មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ រតនាគារខេត្តបាត់ដំបង |
Budget and Accounting Information System (BAIS) | 30-May-14 |
20 | ឈ្មោះ៖ អ៊ុក វណ្ណារ៉ា មុខតំណែង៖ មន្ត្រីការិយាល័យចំណូលថវិកា ស្ថាប័ន៖ អគ្គនាយកដ្ឋានរតនាគារជាតិ |
Cambodia Treasury Financial Management Informatics Technology System “CaTFMITS” សេចក្តីពន្យល់៖ ការពន្យល់ទី១៖ នៅក្នុងករណីនេះខ្ញុំអាចនឹងធ្វើបំណកស្រាយបានថា” ប្រព័ន្ធបច្វេកវិទ្យាពត៌មានគ្រប់គ្រងហិរញ្ញវត្ថុរតនាគារកម្ពុជា”គឺជាងបីទសវត្សមកហើយនៅប្រទេសកម្ពុជាមិនទាន់មានប្រព័ន្ធស្តង់ដារគណនេយ្យណាយកមកប្រើប្រាស់ជាផ្លូវការនៅតាមស្ថាប័ន ប្ញអង្គភាពរបស់រដ្ឋាភិបាលនៅឡើយនោះទេពីព្រោះវាទាក់ទងទៅនឹងធនធានសម្ថភាព និងធនធានសម្ភារះនៅមានកម្រិតនៅឡើយ។ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើអោយប្រទេសកម្ពុជាឆក់យកឳកាសបានច្រើននូវផ្នែកធនធានមនុស្សខាងផ្នែកព័ត៌មានវិទ្យាដែលជាការជម្រុញអោយមានការប្រើប្រាស់ IT នេះបានយ៉ាងទូលំទូលាយគួរសមនៅតាមបណ្តាអង្គភាព ប្ញ ស្ថាប័នរបស់រដ្ឋ និងសហគ្រាសឯកជនខាងផ្នែករដ្ឋបាលនិងគណនេយ្យជាពិសេស។ បន្ទាប់មកក៍មានការផ្គត់ផ្គង់ប្រព័ន្ធប្រើប្រាស់ជាលក្ខណះតូចតាចសមល្មមនិងសាមញ្ញអាចជំនួសការងាដោយដៃបាននិងបានកាត់បន្ថយពេលវេលា ព្រមទាំងធនធានមនុស្សមួយកម្រិត។ ការមកដល់ប្រទេសកម្ពុជានូវប្រព័ន្ធ FMIS នេះគឺជាជំហ៊ានដំបូងនៃការអនុវត្តប្រព័ន្ធគណនេយ្យស្តង់ដារនៅក្នុងព័តមានវិទ្យារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់រាជរដ្ឋាភិបាល និងសាធារណៈជន។ ម៉្យាងទៀតវាជាកម្មវធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋផងដែរ ដែលជាការតម្រង់ទិសនៃការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូល។ ដូច្នោះដើម្បីជាចំណងដៃនៃការចាប់ផ្តើដំបូងដ៍មានសារៈសំខាន់នេះខ្ញុំបាទសូមដាក់អោយគម្រោងប្រព័ន្ធFMIS នេះដូចបានជម្រាបជូនខាងលើតាមការគិតទុកជាមុន។ ការពន្យល់ទី២៖ Cambodiaមានន័យថាកម្មវធីនេះជាកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុតាមប្រព័ន្ធព៌តមានវិទ្យារបស់រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកទទួលខុសត្រូវជូនរាជរដ្ឋាភិបាល ហើយមានអគ្គនាយកដ្ឋានរតនាគារជាតិ ជាKey Users សម្រាប់គ្រប់គ្រងចំណូលចំណាយថវិការបស់រដ្ឋសម្រាប់ប្រទេសកម្ពុជាទាំងមូល។ Treasuryសំដៅទៅលើរតនាគារដែលជាកន្លែងសម្រាប់ការគ្រប់គ្រងចំណូលចំណាយថវិការបស់រដ្ឋទូទាំងប្រទេសនិងជាសេនាធិការអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរាជរដ្ឋាភិបាលផងដែរ។ Financial Managementសំដៅទៅលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋស្របតាមគោលនយោបាយរបស់រារដ្ឋាភិបាល។ Informatics Technology System មានន័យថារាល់ប្របត្តិការចំណូលចំណាយក្នុងការគ្រប់គ្រងថវិការបស់រដ្ឋត្រូវតែអនុវត្តតាមប្រព័ន្ធព៌តមានវិទ្យាដែលជាប្រព័ន្ធមួយមានលក្ខណៈស្តង់ដារអន្តរជាតិ វាមានគណនេយ្យភាព និងភាពដែលអាចទុកចិត្តបានចំពោះការអនុវត្តថវិការបស់រដ្ឋ។ គ្នានកិច្ចប្រត្តិការថវិកាណាមួយនៅក្រៅប្រព័ន្ធនៃការគ្រប់គ្រងថវិការបស់រដ្ឋនោះឡើយ។ |
10-Jun-14 |
21 | ឈ្មោះ៖ ម៉ាច ដារ៉ា មុខតំណែង៖ Chief of Accounting Office ស្ថាប័ន៖ រតនាគារពោធិសាត់ |
ការគ្រប់គ្រងស្តង់ដាគណនេយ្យសាធារណៈតាមប្រព័ន្ធពត៌មាន Standard Public Accounting Information System |
16-Jun-14 |
22 | ឈ្មោះ៖ អួន រដ្ឋា មុខតំណែង៖ official ស្ថាប័ន៖ អគ្គលេខាធិការដ្ឋាន |
ប្រព័ន្ធហិរញ្ញវត្ថុនិងគណនេយ្យរាជរដ្ឋាភិបាល Government Financial and Accounting System (Gov-FASt) សេចក្តីពន្យល់៖ Gov-FASt បញ្ជាក់ពីការធ្វើទំនើបកម្មរបស់រាជរាដ្ឋាភិបាលលើការគ្រប់គ្រងហិរញ្ញវត្ថុនិងគណេនេយ្យរបស់រដ្ឋដែលមានលក្ខណៈស្តង់ដារតែស្របតាមបរិបទកម្ពុជា (ដែលមានលក្ខណៈឆាប់រហ័សនិងសិក្រិត្យ) |
14-Jul-14 |
23 | ឈ្មោះ៖ ឯក ចន្ថា មុខតំណែង៖ ប្រធាននាយកដ្ឋាន ស្ថាប័ន៖ អគ្គលេខាធិការដ្ឋាន |
Cambodian Financial Information Technology System (CAMFITS) សេចក្តីពន្យល់៖ -Cam កម្ពុជា -FITS: មានន័យថា សាកសម ដូច្នេះ ប្រព័ន្ធនេះសាកសមសម្រាប់កម្ពុជា និងងាយស្រួលអាន |
17-Jul-14 |
24 | ឈ្មោះ៖ ស៊ាន សុវឌ្ឍន៍ មុខតំណែង៖ អនុប្រធានការិយាល័យគណនេយ្យទី២ នៃនាយកដ្ឋានគណនេយ្យ ស្ថាប័ន៖ អគ្គនាយកដ្ឋានរតនាគារជាតិ |
ប្រព័ន្ធខួរក្បាលគណនេយ្យនិងរតនាគារជាតិ National Treasury and Accounting Brain System (NTABS)សេចក្តីពន្យល់៖ ប្រព័ន្ធនេះមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះខ្ញុំសូមដាក់ឈ្មោះវាថាប្រព័ន្ធខួរក្បាល ហើយដោយសារវាពាក់ព័ន្ធនិងការងារចរន្តគណនេយ្យប្រចាំថ្ងៃ នៃនាយកដ្ឋានគណនេយ្យនិងការងារចរន្តរបស់រតនាគារជាតិទាំងមូល (ថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន)នៃអគ្គរតនាគារជាតិ ខ្ញុំថាប្រព័ន្ធនេះគួរតែមានឈ្មោះរតនាគារជាតិមួយដែរ។ មួយវិញទៀតពេលសរសេរកាត់ជាអក្សរឡាតាំង NTABS អ៊ិនធី អេប៊ីអេស ប្រព័ន្ធនេះអាចមានន័យថា ប្រព័ន្ធហ្វ្រាំង ABS អេប៊ីអេស ដ៏ល្អដែលធានាបាននូវសុវត្ថិភាពនិងប្រសិទ្ធិភាពនៃការគ្រប់គ្រងលក្ខណៈប្រព័ន្ធសម្រាប់រតនាគារជាតិ ដែលសរសេរកាត់ថា អ៊ិនធី ពីអក្សរឡាតាំង NT ។សរុបមកការដាក់ឈ្មោះប្រព័ន្ធនេះមានអត្ថន័យជ្រាលជ្រៅនិងគ្រប់ដណ្តប់ទាំងស្រុងលើការងារចរន្តប្រចាំថ្ងៃរបស់អគ្គនាយកដ្ខានរតនាគារជាតិ |
14-Jul-14 |
25 | ឈ្មោះ៖ ហួត សុធារិទ្ធ មុខតំណែង៖ អនុប្រធាន ស្ថាប័ន៖ មន្ទីរសហវ ខេត្តមណ្ឌលគិរី |
Cambodia Automated Financial System (CamFAS) | 27-Nov-14 |
25 | ឈ្មោះ៖ ពិន និលឡា មុខតំណែង៖ មន្ត្រី ស្ថាប័ន៖ នាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ |
Managing Effective Financial Management Information System(MEFMIS)សេចក្តីពន្យល់៖
– ME ជាអក្សរកាត់មានន័យថា Managing Effective និង MEF ក៏ជាឈ្មោះឡាតាំងហៅកាត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ – FMIS ជាអក្សរកាត់មានន័យថា Financial Management Information System ដូច្នេះ MEFMIS នៃក្រសួង ស.ហ.វ. សំដៅក្នុងន័យដោយផ្តោតសំខាន់ទៅលើការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយសក្តិសិទ្ធភាព និងប្រសិទ្ធភាព។ សំគាល់៖ -អាចរចនា Logo របស់ MEFMIS មានអក្សរ F រចនាពុម្ភដោយសសេរអក្សរ F ពីរបែរខ្នងរងគ្នា back to back |
27-Nov-14 |
26 | ឈ្មោះ៖ ទៀង សុពនិតា មុខតំណែង៖ អនុប្រធានការិយាល័យ ស្ថាប័ន៖ នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ច និងអាស៊ាន |
New Information Technology Advancement System -NITAS សេចក្តីពន្យល់៖មូលហេតុដែលខ្ញុំជ្រើសរើសយកឈ្មោះនេះមកប្រើដោយសារតែ ប្រព័ន្ធនេះជាប្រព័ន្ធដែលថ្មី និងតំបូងគេបង្អាស់សម្រាប់ការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ។ ម្យ៉ាងវិញទៀត ខ្ញុំយល់ឃើញថាឈ្មោះនេះមានភាពងាយស្រួលក្នុងការអាន ចងចាំ និងប្រើប្រាស់ប្រចាំថ្ងៃ ពីព្រោះពាក្យនីមួយៗសាមញ្ញ និងមានភាពទាក់ទាញសម្រាប់មនុស្សគ្រប់វ័យ។ អ្វីដែលខ្ញុំផ្តោតសំខាន់នោះគឺពាក្យ Advancement បន្ទាប់ពីប្រព័ន្ធនេះត្រូវបានដាក់ឱ្យដំណើរការ វាមិនមែនឈប់ត្រឹមនិងនោះទេ គឺវាទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជារាជរដ្ឋាភិបាល។ |
30-Dec-14 |