
26
Dec, 2022
ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០៣២_ខែធ្នូ ឆ្នាំ២០២២
រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០៣២ ខែធ្នូ ឆ្នាំ២០២២ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។
មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០៣២ នេះមាន៖
-កម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ជាផ្លូវការ
-កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ
-កិច្ចពិភាក្សាអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ជំនាញការ IMF
-វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី គន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ប្រព័ន្ធ FMIS និង ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង
-វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការផ្លាស់ប្តូរ
-ការបំពាក់ឧបករណ៍បច្ចេកទេសប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ
-ការត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMIS
-សំណួរ និង ចម្លើយ ។
លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣២ នៅទីនេះ ៖https://fmis.mef.gov.kh/contents/uploads/2022/12/Newsletter_FMIS_032.pdf