+855 23 43 00 63

7

Feb, 2018

លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចុះគាំទ្រនិងទ្រទ្រង់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅអង្គភាពថវិកា

ដោយ៖: | Tags: | មតិយោបល់: 0

(ភ្នំពេញ) ៖ គិតត្រឹមថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ មានអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ៤ហើយ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងចុះគាំទ្រ និងទ្រទ្រង់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការ ត្រួតពិនិត្យ និងអនុម័តផ្ទាល់ក្នុងប្រព័ន្ធ ។ នៅក្នុងការបំពេញការងារបេសកម្មរបស់ខ្លួននៅតាមអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ អស់រយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ ក្រុមការងារផ្នែកមុខងារនីមួយៗរួមមាន៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកមុខងារប្រព័ន្ធ និងផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ បានកត់សម្គាល់ មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS មកពីអង្គភាពថវិកាខាងលើ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតជាពិសេសនោះលើការធ្វើប្រតិបត្តិការ ហើយភាគច្រើនលើ អាណត្តិបើកប្រាក់បៀវត្ស ។ អង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធចំនួនបួននោះរួមមាន៖ ក្រុមប្រឹក្សាជាតិគណនេយ្យ, អគ្គនាយកដ្ឋានរតនាគារជាតិ គណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

តាមការគ្រោងទុក ពីថ្ងៃទី ០៧ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៨ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅគណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

សម្រាប់កម្រងរូបភាពនៃសកម្មភាពចុះគាំទ្រនិងទ្រទ្រង់អ្នកប្រើប្រាស់ FMIS: https://www.facebook.com/pg/fmis.khmer/photos/?tab=album&album_id=2050799084936227