+855 23 43 00 63

11

Apr, 2022

វគ្គបណ្តុះបណ្តាលស្តីពី FMIS Portal ជំហានទី ១

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោកស្រី ចាប សុវណ្ណារ៉ា តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាអនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានដឹកនាំការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាផ្សារភ្ជាប់ជាមួយប្រព័ន្ធ FMIS (FMIS Portal) ជំហានទី ១” ជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តី មកពី ៥ រតនាគារខេត្ត ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមរយៈប្រព័ន្ធសន្នីសិទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ។   

ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ក្នុងឆ្នាំ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការអភិវឌ្ឍគម្រោង “ការអនុវត្តថវិកាផ្សារភ្ជាប់ជាមួយប្រព័ន្ធ FMIS (FMIS Portal)” ជំហានទី១ រួចរាល់ ។ FMIS Portal បង្កើតឡើងដើម្បីជួយសម្រួលដល់ការទំនាក់ទំនង និងបញ្ជូនឯកសារបានទាន់ពេលវេលា ទៅកាន់អង្គភាពមួយចំនួនដូចជា រដ្ឋបាលក្រុង/ស្រុក/ឃុំ/សង្កាត់ ដែលមានចម្ងាយឆ្ងាយពីរតនាគាររាជធានី-ខេត្ត ដែលកន្លងមក ការអនុវត្តការងារមានការលំបាក និងមានភាពយឺតយ៉ាវ លើការងារមួយចំនួនមានដូចជា ការស្នើសុំចំណាយ, បោះពុម្ភ, សាលាកបត្រ និង ការផ្ទេរឥណទានផ្សេងៗ ។