+855 23 43 00 63

9

Apr, 2024

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៧ ខែ មេសា ឆ្នាំ ២០២៤

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០៣៧ ខែ មេសា ឆ្នាំ ២០២៤ បង្ហាញពីវឌ្ឍនភាពនៃគម្រោង FMIS ស្តីពីការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ វគ្គបណ្តុះបណ្តាល និង សិក្ខាសាលាផ្សេងៗ ក៏ដូចជាចំណេះដឹងផ្សេងទៀតទាក់ទងនឹងបច្ចេកវិទ្យា ដែលខ្លឹមសាររួមមាន៖
១ កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រួតពិនិត្យប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
២ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS”
៣ ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ៣ និង ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣
៤ អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្តីពី “ការត្រួតពិនិត្យលើវឌ្ឍនភាពការងារ, បញ្ហាប្រឈម និង ការងារផ្សេងៗសម្រាប់ការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៣ និង ទិសដៅសម្រាប់ឆ្នាំ ២០២៤”
៥ ជំនួបជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ជំនាញការបរទេស ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីចលនាឥណទានថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង” ជូនដល់ ក្រសួង-ស្ថាប័ន ចំនួន ៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ
៧ វគ្គបំប៉នស្តីពី “ការប្រើប្រាស់ FMIS លើមុខងារការទិញ មុខងារលទ្ធកម្មពេញលេញ និង មុខងារគណនីត្រូវសង សម្រាប់ការអនុវត្តឆ្នាំ ២០២៤” ជូនក្រសួង ចំនួន ៥ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥
៨ តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញចូលរួមសន្និសីទស្តីពីបណ្តាញការគ្រប់គ្រងចំណាយសាធារណៈក្នុងអាស៊ី (PEMNA) ឆ្នាំ ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
៩ ដំណើរទស្សនកិច្ចសិក្សាស្តីពី “ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន” នៅ Customer Briefing Center (CBC) នាទីក្រុងតូក្យូ ប្រទេសជប៉ុន
១០ កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី“នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណនទានថវិកាចរន្តតាម FMIS ទាំងស្រុង”
ជូនដល់ ក្រសួង-ស្ថាប័ន ចំនួន ៨ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល
១១ វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការផ្លាស់ប្តូរ ជូនរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ
១២ សមិទ្ធិលទ្ធភាពនៃការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានពីដៃគូក្រៅប្រទេស
១៣ សំណួរ និង ចម្លើយ & អ្នកទទួលវត្ថុអនុស្សាវរីយ៍ពីគម្រោង FMIS សម្រាប់លេខ ០៣៦