+855 23 43 00 63

សារៈប្រយោជន៍​នៃ​ប្រព័ន្ធ FMIS

FMIS គឺជា​ការធ្វើសមាហរណកម្ម​ស្វ័យប្រវត្តិកម្ម​នូវ​ដំណើរការ​ការងារ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បច្ចុប្បន្នកំពុង​ធ្វើ​ដោយដៃ ដោយ​គ្របដណ្តប់​ទាំង​ការធ្វើ​នីយកម្ម​ថវិកា ការអនុវត្ត​ថវិកា គណនេយ្យ របាយការណ៍ ការត្រួតពិនិត្យ និង​ការធ្វើ​សវនកម្ម។ ប្រព័ន្ធ​នេះ​នឹង​គ្របដណ្តប់​លើសពី​កម្មវិធី​កុំព្យូទ័រ និង​ឧបករណ៍​កុំព្យូទ័រ ដោយ រាប់​បញ្ជូល​ទាំង​ធនធានមនុស្ស អង្គភាព និង​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ដែល​នឹង​នាំមក​នូវ​នីតិវិធី​អនុវត្ត​ការងារ​ថ្មី។ ផលប្រយោជន៍​រំពឹងទុក​ពី​ប្រព័ន្ធ FMIS នឹង​ជួយ​ពង្រឹង​ដល់​ការអនុវត្ត​ថវិកា​តាមរយៈ ការចំណាយ​ដោយស្វ័យប្រវត្តិ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ការទទួល​ចំណូល (ការប្រមូល និង ប្រាក់បញ្ញើ​សម្រាប់​ចំណូល​មិនមែន​សារពើពន្ធ ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ចំណូល​ពន្ធដារ ពន្ធគយ និង គ្រប់គ្រង​បំណុល) គណនេយ្យ និង របាយការណ៍ នៅ​រតនាគារ​កណ្តាល និង​បណ្តា​រតនាគារ​ខេត្ត ហើយ​ការផ្តល់​នូវ​តម្លាភាព​ក្នុងការ​ទទួល​នូវ​រាល់​ព័ត៌មាន​ហិរញ្ញវត្ថុ​តាម online ក៏​ជា​កត្តារួម​ចំណែក​ដ៏​ចំបង​សម្រាប់​ពង្រឹង​ដល់​ការអនុវត្ត PFM ។ ក្រៅពីនេះ FMIS​គឺជា​កាលានុវត្តភាព​សម្រាប់​អនុវត្ត​នូវ​នីតិវិធី​ដ៏​ល្អ​បំផុត​មួយ ដែល​ដើរតាម​បទដ្ឋាន​អន្តរជាតិ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។ ដើម្បីឱ្យ​កាន់តែ​យល់ច្បាស់​ពី​សារៈប្រយោជន៍​របស់​ប្រព័ន្ធ FMIS ចំពោះ​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់នោះ ដ្យាក្រាម​ខាងក្រោម​នឹង​ជួយ​បង្ហាញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ផលប្រយោជន៍​ទាំងនោះ ។

Benefits of FMIS