គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង ប្រព័ន្ធ FMIS នឹងផ្តល់នូវការប្រើស្វ័យប្រវត្តិកម្មលើការធ្វើផែនការថវិកា ការធ្វើនីយកម្មថវិកា និងការអនុវត្តថវិកា ដែលជួយឱ្យប្រព័ន្ធគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងនឹងមានដំណាក់កាលទី២ នាពេលអនាគត ដោយមុខងារបន្ថែមនឹងត្រូវបញ្ជូលបន្ថែមទៅក្នុងប្រព័ន្ធ FMIS សម្រាប់គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ហើយក៏អាចឈានទៅដល់គ្រប់ស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិផងដែរ ។