
តួនាទីភារកិច្ច៖
-
ប្រធានលេខាធិការដ្ឋាន
-គ្រប់គ្រង និងតាមដានការអនុវត្តផែនការសកម្មភាពអនុវត្តគម្រោង កិច្ចសន្យាផ្គត់ផ្គង់គម្រោង ធានាគុណភាព សមិទ្ធកម្មការងារ និងហានិភ័យពាក់ព័ន្ធនឹងការអនុវត្តគម្រោង
-ធានាអន្តរកម្មដោយរលូន និងជោគជ័យរវាងការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-តាមដាននិងវាយតម្លៃជារួមលើវឌ្ឍនភាព និងសមិទ្ធកម្មការងាររបស់គម្រោង FMIS ដើម្បីធានាសម្រេចបាននូវសូចនាករតាមផែនការគ្រោងទុករបស់គម្រោង
-តាមដាននិងគ្រប់គ្រងលើការងារទ្រទ្រង់ និងពង្រឹងដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី១ និងជំហានទី២
-សម្របសម្រួលជាមួយអគ្គនាយកដ្ឋាន អង្គភាពខាងក្រៅ និងក្រុមការងារក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលជាប់គាំង។
-
អនុប្រធានលេខាធិកាដ្ឋាន
-រៀបចំផែនការបណ្ដុះបណ្ដាលរយៈពេលមធ្យមសម្រាប់ក្រុមការងារគ្រប់គ្រងនិងអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
– ជំរុញការរៀបចំឱ្យមានការកសាងសមត្ថភាពមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នលើការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា
– ជំរុញការរៀបចំំឱ្យមានការកសាងសមត្ថភាពមន្ត្រីគ្រប់គ្រងនិងអនុវត្តគម្រោង លើផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងការផ្លាស់ប្ដូរ
-តាមដានលើការងារទ្រទ្រង់ និងពង្រឹងដល់ការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ និងជំហានទី២
– សម្របសម្រួលជាមួយអគ្គនាយកដ្ឋាន អង្គភាពខាងក្រៅ និងក្រុមការងារក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគម្រោង
-ចូលរួមក្នុងការរៀបចំការដេញថ្លៃការផ្គត់ផ្គង់ឧបករណ៍ទ្រទ្រង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី២ ដោយគ្រប់គ្រងលើការរៀបចំលក្ខណៈបច្ចេកទេសលម្អិតលើឧបករណ៍ដែលត្រូវដាក់ក្នុងឯកសារដេញថ្លៃ និង វាយតម្លៃលើលក្ខណៈបច្ចេកទេសនៃការដាក់ដេញថ្លៃរបស់ក្រុមហ៊ុននីមួយៗ
-ត្រួតពិនិត្យលើការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន
-ជំរុញការរៀបចំនីតិវិធីអនុវត្តការងារ និងការគ្រប់គ្រងការផ្លាស់ប្តូរ
-ជំរុញការរៀបចំយន្តការដើម្បីធានាចីរភាពនៃការគ្រប់គ្រងគម្រោង FMIS
-តាមដាននិងត្រួតពិនិត្យលើការសិក្សានិងរៀបចំឯកសារនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងរៀបចំនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន
– រៀបចំផែនការសកម្មភាពសម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ផែនការថវិកាសម្រាប់គម្រោង FMIS ជំហានទី២
-ជំរុញ តាមដានការពង្រីកការយល់ដឹង ពង្រឹងការគាំទ្រ និងបង្កើនភាពជាម្ចាស់លើប្រព័ន្ធ FMIS ដល់រតនាគារ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
-ជួយគ្រប់គ្រងការអនុវត្តគម្រោងនៅពេលអវត្តមានប្រធានលេខាធិការដ្ឋាន និង បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ប្រធានលេខាធិការដ្ឋាន។
-
ផ្នែករដ្ឋបាល និង ផែនការ
-គ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅប្រចាំនាយកដ្ឋានព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិច
-សហការជាមួយអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តមាតិកាគណនេយ្យ គណនីទោលរតនគារជាតិ រៀបចំផែនការ មាតិកាថវិកា អង្គភាពថវិកា និង រៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ
-ចូលរួមសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យនិងផ្តល់យោបល់ លើការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-ស្វែងរកនិងផ្តល់ធាតុចូល នូវព័ត៌មាននានា សម្រាប់គេហទំព័ររបស់ក្រសួង និងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-សម្របសម្រួលលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើការអភិវឌ្ឃវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
-សម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយបណ្តាលអង្គភាព ឬស្ថាប័នជាតិនិងអន្តរជាតិ ក្នុងការទប់ស្កាត់រាល់បាតុភូតអវិជ្ជមានទាំងឡាយនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍
-ការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានលេខាធិការដ្ឋាន
-
ផ្នែកអភិវឌ្ឃន៍ការងារ និង កសាងសមត្ថភាព
-គ្រប់គ្រង រៀបចំការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ជូនមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធនៅតាមបណ្តាក្រសួង-ស្ថាប័នផ្សេងទៀត
-ប្រមូល និងចងក្រងឯកសារនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនិងកសាងសមត្ថភាពសម្រាប់ប្រព័ន្ធព័័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងរៀបចំជាបណ្តាញសារអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយចំណេះដឹងដល់មន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាធារណជន
-រៀបចំ បង្កើត និងវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយគ្រប់គ្រងការផ្លាស់ប្តូរ និងគ្រប់គ្រងហានិភ័យដើម្បីទ្រទ្រង់ដល់ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព
-សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនានាដែលផ្តល់ដោយក្រុមហ៊ុន និងការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ ទប់ទល់នឹងហានិភ័យ និងផលប៉ះពាល់ពីអន្តរកម្មនៃការអនុវត្តប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី
-គ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពលើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារអេឡិចត្រូនិករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នដែលជាដៃគូរក្នុងការស្វែងរកអាហារូបករណ៍នានាដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ទាំងក្នុងនិងក្រៅប្រទេសជូនដល់មន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ផលិតឧបករណ៍ សម្ភារៈផ្សព្វផ្សាយ ពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការរៀបចំថវិកា កំណើនសេដ្ឋកិច្ច និងលទ្ធផលផ្សេងទៀតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈវីដេអូ ព្រឹត្តិបត្រព័ត៌មាន សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំ សិក្ខាសាលា និងមធ្យោបាយផ្សេងៗ
-សិក្សានិងរៀបចំឯកសារនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងរៀបចំនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន
-គ្រប់គ្រងតាមដានការរៀបចំនិងកសាងប្រព័ន្ធ FMIS ជំហានទី២សម្រាប់ក្រសួង-ស្ថាប័ន
-ផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នលើការប្រើប្រាស់ប្រព័ន្ធ FMIS
– សិក្សាអំពីតម្រូវការប្រើប្រាស់លើការបន្ថែមមុខងារថ្មី ក្នុងប្រព័ន្ធ FMIS ដែលរួមមាន មុខងាររៀបចំថវិកា មុខងារលទ្ធកម្មនិងកិច្ចសន្យា មុខងារសន្និធិ និងមុខងារទ្រព្យសម្បត្តិរដ្ឋ
– សម្របសម្រួលជាមួយអគ្គនាយកដ្ឋាន អង្គភាពខាងក្រៅ និងក្រុមការងារក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគម្រោង FMIS
-ការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានលេខាធិការដ្ឋាន
-
ផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសវិទ្យាព័ត៌មាន និងគមនាគមន៍
-តាមដានការអនុវត្តកម្មវិធីថែទាំឧបករណ៍ សម្ភារៈបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងបណ្តាញតភ្ជាប់ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMIS
-ធានាដល់ដំណើរការឥតដាច់នៃប្រព័ន្ធ ទាំងផ្នែកមុខងារបច្ចេកទេសព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងផ្នែកសុវត្ថិភាពរបស់ប្រព័ន្ធ FMIS
-គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសមិទ្ធផលបានមកពីគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោងពាក់ព័ន្ធដទៃទៀត
-គ្រប់គ្រងការប្រើប្រាស់បណ្តាញអ៊ីនធើណេត នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ
-ផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា រួមមាន ការតភ្ជាប់បណ្តាញកុំព្យូទ័រ បណ្តាញអ៊ីនធើណេត និងការចែករំលែកឯកសារនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ទ្រទ្រង់ការតភ្ជាប់បណ្តាញបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ទៅនឹងបណ្តាញខាងក្រៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ធ្វើបច្ចុប្បន្នភាពស្ថិតិពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកទេសវិទ្យាព័ត៌មាននិងគមនាគមន៍ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានលេខាធិការដ្ឋាន។
-
ផ្នែកកម្មវិធីព័ត៌មានវិទ្យា
-គ្រប់គ្រងទិន្នន័យមូលដ្ឋាន និងប្រព័ន្ធសមាហរណកម្មព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសមិទ្ធផលបានមកពីគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោងពាក់ព័ន្ធដទៃទៀត
-ចូលរួមប្រមូល រៀបចំ និងចងក្រងឯកសារតម្រូវការបច្ចេកទេស ដើម្បីបញ្ជូលទៅក្នុងឯកសារដេញថ្លៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅពេលដែលវិសាលភាពនៃការអនុវត្តប្រព័ន្ធនេះនឹងត្រូវបានពង្រីក
-រៀបចំ សម្របសម្រួល និងដឹកនាំការពិនិត្យឡើងវិញ និងចងក្រងនីតិវិធីអនុវត្តការងារបច្ចុប្បន្នពាក់ព័ន្ធនឹងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជាធាតុចូលក្នុងការកសាងនីតិវិធីអនុវត្តការងារថ្មី និងបំពេញចន្លោះខ្វះខាតលើនីតិវីធីអនុវត្តការងាររបស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំដោយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-ចូលរួមសហការ ជាមួយការិយាល័យគោលនយោបាយ និងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍និងនវានុវត្តន៍ក្នុងការអនុវត្តនវានុវត្តន៍បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
-ការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានលេខាធិការដ្ឋាន។
-
ផ្នែកយុទ្ធសាស្ត្រ និង នវានុវត្តន៍
-កសាងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្តសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីធានានូវការអនុវត្ត និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព
-សហការជាមួយការិយាល័យកសាងសមត្ថភាពនិងផ្សព្វផ្សាយ ដើម្បីកសាងផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ក្នុងគោលដៅបម្រើដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-ពង្រឹងផ្នែកសុវត្ថិភាព លើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចជា ការបង្កើតប្រព័ន្ធសុវត្ថិភាពនិងការថែរក្សាឯកសារប្រកបដោយសុវត្ថិភាព សម្រាប់មន្រ្តីប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ផ្តួចផ្តើមក្នុងការស្រាវជ្រាវ និងអភិវឌ្ឈកម្មវិធីកុំព្យូទ័រថ្មីៗ ដើម្បីបម្រើនិងសម្របសម្រួលដល់កិច្ចដំណើរការការងារ និងការប្រព្រឹត្តទៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងនឹងសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអគ្គនាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមសកម្មភាព និង ដំណាក់កាលដែលមានចែងនៅក្នុងផែនការសកម្មភាពរបស់គម្រោងជំហានទី ២។ ក្រុមការងារនេះគឺជាឈ្នាប់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិង ក្រុមការងារអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន និង អគ្គនាយកដ្ឋាននៅក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។