+855 23 43 00 63

វិសាលភាព​នៃ​ការអនុវត្ត​គម្រោង FMIS

យុទ្ធសាស្ត្រ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​ការអនុវត្ត​ជា​ពីរ​ដំណាក់កាល ដែល​ការអនុវត្ត​ក្នុងដំណាក់កាល​ទី១របស់​ប្រព័ន្ធ FMIS ផ្តោត​សំខាន់​តែលើ​មុខងារ​រតនាគារ ដោយ​អនុញ្ញាត​ដល់​ការធ្វើ​ប្រតិបត្តិការ​ថវិកា និង​ធានា​ចំណាយ ។ វិសាលភាព​នឹងត្រូវ​ពាក់ព័ន្ធ​ជាមួយ​អគ្គនាយដ្ឋាន​គន្លឹះ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (អគ្គនាយកដ្ឋាន​រតនាគារជាតិ ថវិកា រដ្ឋបាល​ហរិញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ សវន​ក្ម​ផ្ទៃក្នុង និង អគ្គាធិការដ្ឋាន) និង រតនាគារ​រាជធានី-ខេត្ត​ទាំង ២៥ ។ មុខងារ​របស់​ប្រព័ន្ធ FMIS ដែល​នឹងត្រូវ​អនុវត្ត​ក្នុងដំណាក់កាល​នេះ​រួមមាន៖

FMIS Project Scope

 

មុខងារ​ប្រព័ន្ធ FMIS ជាមួយនឹង នាយកដ្ឋាន​ពាក់ព័ន្ធ​គន្លឹះ

fmis-function-vs-line-departments

សម្រាប់​ដំណាក់កាល​ទី២នឹង​រំពឹងថា តាមរយៈ​ភាពជោគជ័យ និង​អត្ថប្រយោជន៍ ដែល FMIS បានផ្តល់​នាពេល​អនាគត ប្រព័ន្ធ FMIS នឹង​ពង្រីក​ទៅជា​ប្រព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ពេញលេញ។ គោលបំណង​សម្រាប់​អនាគត​នឹង​រួមបញ្ចូល​ការពង្រីក​នូវ​វិសាលភាព​មុខងារ​តាមរយៈ​មុខងារ​បន្ថែម ដូចជា​ផែនការ​ថវិកា និង​ការរៀបចំ​ថវិកា កិច្ចលទ្ធកម្ម (មុខងារ​បញ្ជាទិញ​ទាំងមូល) ទ្រព្យសកម្ម និង​សន្និធិ។ ទោះបីជា​មុខងារ​ទាំងនេះ មិនទាន់​ត្រូវបាន​អនុវត្ត ឬ រៀបចំ​ដំឡើង​នៅក្នុង​ដំណាក់កាល​ទី១នេះ (គោលបំណង​បច្ចុប្បន្ន) ក៏ដោយ ក៏​មុខងារ​ទាំងនេះ មាន​សារៈសំខាន់​សម្រាប់​គោលដៅ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​មុខងារ​ទាំងអស់​នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ដូចដែល​បានគ្រោង​ទុក។

ការអនុវត្ត​នាពេល​អនាគត​នឹង​ពង្រីក​មុខងារ​នៃ​គម្រោង FMIS​ឲ្យ​ពេញលេញ​ទៅកាន់​គ្រប់​ក្រសួង​ពាក់ព័ន្ធ និង​គ្រប់​នាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឈានទៅ​គម្រោង​ផ្សេងៗរបស់​រដ្ឋាភិបាល។

បញ្ជីពាក្យសរសេរកាត់

BFD Budget Formulation Department នាយកដ្ឋានថវិកានីយកម្ម
GDSNAF General Department Sub-National Administration Finance អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
FAD Financial Affairs Department នាយកដ្ឋានហិរញ្ញកិច្ច
DI Department of Investment នាយកដ្ឋានវិនិយោគ
DCDM Department of Cooperation and Debt Management នាយកដ្ឋានសហប្រតិបត្តិការនិងគ្រប់គ្រងបំណុល
PPD Public Procurement Department នាយកដ្ឋានលទ្ធកម្មសាធារណៈ
GDNT General Department of National Treasury អគ្គនាយកដ្ឋានរតនាគារជាតិ
GDCE General Department of Customs and Excise អគ្គនាយកដ្ឋានគយនិងរដ្ឋាករ
GDT General Department of Taxation អគ្គនាយកដ្ឋានពន្ធដារ
NBC National Bank of Cambodia ធនាគារជាតិ
MPF Ministry of Public Functions ក្រសួងមុខងារសាធារណៈ
GDIA General Department of Internal Audit អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
GID General Inspectoriat Department អគ្គាធិការដ្ឋាន