+855 23 43 00 63

29

Jun, 2020

វគ្គបណ្តុះបណ្តាលបំប៉នស្តីពី “គន្លឹះសំខាន់ៗថ្មីនៃការប្រើប្រាស់ប្រព័ន្ធ FMIS”សម្រាប់ក្រសួង-ស្ថាប័ន

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នស្តីពី “គន្លឹះសំខាន់ៗថ្មីនៃការប្រើប្រាស់ប្រព័ន្ធ FMIS” ជូនមន្រ្ដីបង្គោលមួយចំនួន នៅតាម រតនាគារ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ដ រួមទាំង ក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្ដាល ដែលបាន និង កំពុងប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីពង្រឹងសមត្ថភាពបន្ថែម និង បំពេញចន្លោះខ្វះខាតក្នុងការអនុវត្តប្រព័ន្ធ FMIS នាពេលកន្លងមក និងឆ្លើយតបតាមសំណូមពរពីមន្ត្រីប្រើសប្រាស់ប្រព័ន្ធ FMIS ។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រាស់កម្មវិធី Skype for Business ជំនួសឱ្យការបណ្ដុះបណ្ដាលផ្ទាល់ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្តុះបណ្តាល នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ នេះ រួមមាន៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងការពារជាតិ, ក្រសួងយុត្តិធម៌, ក្រសួងព្រះបរមរាជវាំង, អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ក្រសួងរ៉ែ និងថាមពល, ក្រសួងធម្មការ  និងសាសនា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, សាលាឧទ្ធរណ៍, តុលាការកំពូល, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងផែនការ, អគ្គលេខាធិការដ្ឋានរដ្ឋសភា, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។