+855 23 43 00 63

8

Feb, 2018

ការធ្វើបទបង្ហាញស្តីពីការអនុវត្តគម្រោង FMIS ជំហានទី ២ ដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំមួយដើម្បីធ្វើបទបង្ហាញស្តីអំពីការអនុវត្តគម្រោង FMIS ជំហានទី២ ដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ។ បើតាម ឯកឧត្តមអគ្គលេខាធិការ ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងឱ្យគ្រប់អង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធិទាំងអស់ បានជ្រាបកាន់តែច្បាស់បន្ថែមទៅលើការអនុវត្តគម្រោង ក៏ដូចជាការបំពេញបន្ថែមចំណុចខ្វះខាត ដែលក្រុមការងារបានអនុវត្តកន្លងមក។ កិច្ចប្រជុំខាងលើ បានប្រព្រឹត្តឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៨។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញស្ដីអំពីនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ដែលរួមមានមុខងារនីមួយៗនៅក្នុងប្រព័ន្ធ ការផលិតរបាយការណ៍នៅក្នុងប្រព័ន្ធ និងសារៈប្រយោជន៍នៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ។

ជាការកត់សម្គាល់ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមយ៉ាងសកម្ម និងការសួរសំណួរយ៉ាងផុសផុលពីសំណាក់អ្នកចូលរួម។ ក្នុងនោះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឆ្លើយតបយ៉ាងក្បោះក្បាយគ្រប់សំណួរជូនដល់អ្នកចូលរួមដែលមានចម្ងល់ ។