
20
Oct, 2020
កិច្ចប្រជុំពិភាក្សាស្តីពី បទពិសោធន៍ និងបញ្ហាប្រឈមនៃការអនុវត្តប្រព័ន្ធ FMIS សម្រាប់មុខងារបញ្ជាទិញ និងមុខងារទូទាត់
នាថ្ងៃទី ១៩ – ២០ ខែតុលា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “បទពិសោធន៍ និងបញ្ហាប្រឈមនៃការអនុវត្តប្រព័ន្ធ FMIS សម្រាប់មុខងារបញ្ជាទិញ និងមុខងារទូទាត់” នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហេង ស៊ីនឿន ប្រធាននាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
យោងតាមរបាយការណ៍អំពី “វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តប្រព័ន្ធ FMIS លើមុខងារបញ្ជាទិញ និងមុខងារត្រូវសង” រៀបចំដោយនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០២០ ដែលនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកាសម្រេចបាន ក្នុងនោះមានដូចជា៖
-ក្រសួង-ស្ថាប័នចំនួន១៧ ចុងក្រោយត្រូវបានដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS
-ចូលរួមជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលពីនីតិវិធីនៃការអនុវត្តថវិកាកម្មវិធីសម្រាប់ FMIS Users
-បន្តជួយចុះចូលប្រព័ន្ធ FMIS នៅដើមឆ្នាំសម្រាប់ប្រតិបត្តិការចំណាយនានា
-បន្តជួយចុះប្រតិបត្តិការចំណាយសម្រាប់សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យជាស៊ីមកំចាយមារ សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យស្វាយរៀង ដែលនៅមិនទាន់មានប្រព័ន្ធនៅឡើយ
-ជួយដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័នទាំង១៧ ។