+855 23 43 00 63

20

Nov, 2023

សកម្មភាពក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្តការចុះត្រួតពិនិត្យ, ថែទាំ និង ដំឡើងហេដ្ឋារចនាសម្ព័ន្ធជូនដល់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីធានាបាននូវភាពទាន់ពេលវេលា ក្នុងការដាក់ឱ្យដំណើរការ FMIS ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌចំនួន៤៤ នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងចុះត្រួតពិនិត្យបច្ចេកទេសក្នុងការដំឡើងបណ្តាញតភ្ជាប់ផ្ទៃក្នុង, បណ្តាញអគ្គីសនី, ឧបករណ៍ WAN/LAN, ទូ Rack, ឧបករណ៍ Auto Voltage, ដំឡើងម៉ាស៊ីនកុំព្យូទ័រអ្នកប្រើប្រាស់ និង ម៉ាស៊ីនបោះពុម្ព ទៅតាមបណ្តាខេត្ត-ក្រុង ស្របតាមផែនការដែលគ្រោងទុក ។

ជាមួយគ្នានេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បាននឹងបន្តចុះត្រួតពិនិត្យ, ថែទាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និង ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខណ្ឌគម្រោង FMIS នៅតាមរដ្ឋបាលខេត្ត, រតនាគារ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំង ២៥ រាជធានី-ខេត្ត ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និង ប្រើប្រាស់បានយូរអង្វែងសម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ FMIS ឱ្យប្រព្រឹត្តទៅដោយរលូនតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង មាននិរន្តរភាព ។Facebook(Opens in a new browser tab)

ទន្ទឹមនឹងនេះ ការផ្តល់ជូនម៉ាស៊ីនកុំព្យូទ័រ សម្រាប់បម្រើដល់ការប្រើប្រាស់មុខងារថ្មីគឺមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS (AM-FMIS) ត្រូវបានប្រគល់ជូនជាបណ្តើរៗទៅដល់សាខាគយនិងរដ្ឋាករ និង សាខាពន្ធដារ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ៕