+855 23 43 00 63

19

Aug, 2022

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចុះសិក្សា និង រៀបចំនីតិវិធីអនុវត្តការងារអនាគតលើការរៀបចំផែនការថវិកា និង កិច្ចលទ្ធកម្មពេញលេញ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និង ខេត្ត ពោធិ៍សាត់

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ១៨ ដល់ ១៩ ខែ សីហា ឆ្នាំ ២០២២ បានចុះសិក្សា និង រៀបចំនីតិវិធីអនុវត្តការងារអនាគតលើការរៀបចំផែនការថវិកា និង កិច្ចលទ្ធកម្មពេញលេញ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និង ខេត្ត ពោធិ៍សាត់ ។ នៅក្នុងការចុះសិក្សានេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានធ្វើបទបង្ហាញទូទៅមុខងារថ្មីស្តីពី “ការចុះសិក្សានីតិវិធីអនុវត្តការងារសម្រាប់មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ” ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់នៅបទបង្ហាញលើមុខងារទាំងពីរដែលមានខ្លឹមសារដូចខាងក្រោម៖
១. មុខងាររៀបចំផែនការថវិកា គឺជាមុខងារថ្មីដែលមានសមត្ថភាពគ្រប់គ្រង រៀបចំ និងតាមដានការរៀបចំផែនការថវិកាប្រចាំឆ្នាំ រួមទាំង ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិល ក្នុងក្របខណ្ឌថវិកាថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។
– រៀបចំផែនការយុទ្ធសាស្រ្តថវិការបស់ក្រសួង-ស្ថាប័ន/មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវប្រើប្រាស់ក្នុង “អនុមុខងាររៀបចំផែនការយុទ្ធសាស្រ្តថវិកា”
– គម្រោងចំណូលលម្អិតរបស់ក្រសួង-ស្ថាប័ន/មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវប្រើប្រាស់ក្នុង “អនុមុខងាររៀបចំចំណូលថវិកា”
– គម្រោងចំណាយថវិកាលម្អិត ដែលទាក់ទងនឹងមុខសញ្ញាចំណាយនីមួយៗ ដែលមិនមែនជាបៀវត្សរបស់ក្រសួង-ស្ថាប័ន/មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវប្រើប្រាស់ក្នុង “អនុមុខងាររៀបចំចំណាយថវិកា”
– គម្រោងចំណាយប្រាក់បៀវត្សរបស់មន្រ្តីរាជការក្នុងក្រសួង-ស្ថាប័ន/មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវប្រើប្រាស់ក្នុង “អនុមុខងាររៀបចំចំណាយប្រាក់បៀវត្សមន្ត្រីរាជការ”
– សូចនាករ និងរបាយការណ៍សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន/មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវកត់ត្រាក្នុង “អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
២. មុខងារលទ្ធកម្មពេញលេញ គឺជាមុខងារថ្មីដែលមានសមត្ថភាពគ្រប់គ្រង រៀបចំ និង តាមដានលើផែនការលទ្ធកម្មសាធារណៈ ព្រមទាំងដំណើរការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ការអនុវត្តមុខងារលទ្ធកម្មពេញលេញ ៖
– អនុមុខងារផែនការលទ្ធកម្ម
– អនុមុខងារការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ
– អនុមុខងារការគ្រប់គ្រងដំណើរការដេញថ្លៃ
– អនុមុខងារការគ្រប់គ្រងកិច្ចសន្យា

អត្ថប្រយោជន៍នៃមុខងាររៀបចំផែនការថវិកា និងមុខងារកិច្ចលទ្ធកម្មពេញលេញរួមមាន៖
– ចំណេញពេលវេលា និងអាចត្រួតពិនិត្យ
– ផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង តាមដានប្រតិបត្តិការ
– ប្រព័ន្ធរក្សាទុកទិន្នន័យយូរអង្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ
– កាត់បន្ថយចំណាយលើការប្រើប្រាស់ឯកសារ
– លទ្ធភាពត្រួតពិនិត្យ និងតាមដានរាល់ការរៀបចំផែនការរបស់អង្គភាពប្រើប្រាស់ ។