
4
Feb, 2022
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើការដំឡើងម៉ាស៊ីនកុំព្យូទ័រ និង Join Domain ជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធនូវមុខងារថ្មី២
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងធ្វើការដំឡើងម៉ាស៊ីនកុំព្យូទ័រ និង Join Domain ជូនដល់អ្នកប្រើប្រាស់មុខងារថ្មីទាំង ២ គឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្ម តាមក្រសួង-ស្ថាប័ន ដើម្បីគាំទ្រដល់ការអនុវត្តប្រព័ន្ធ FMIS ដែលសរុបមានចំនួន ១២ ការដ្ឋាន ដូចខាងក្រោម៖
១. ក្រសួងទេសចរណ៍
២. អង្គភាពប្រឆាំងអំពើពុករលួយ
៣. ទីស្តីការគណៈរដ្ឋមន្ត្រី
៤. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៥. ក្រសួងយុត្តិធម៌
៦. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ក្រសួងអប់រំ យុវជន និងកីឡា)
៧. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៨. ក្រសួងសាធារណការ និងដឹកជញ្ជូន
៩. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
១១. អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង
១២. ក្រសួងពាណិជ្ជកម្ម ។