
22
Sep, 2022
ក្រុមការងារ FMIS បញ្ចប់បេសកកម្មចុះសិក្សានិងរៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្នលើការគ្រប់គ្រងនិងការអនុវត្តថវិកានៅសាលាស្រុកមុខកំពូលនិងសាលាស្រុកខ្សាច់កណ្តាល
នាថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២២ រហូត ដល់ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះសិក្សា និង រៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្នលើការគ្រប់គ្រង និង ការអនុវត្តថវិកានៅសាលាស្រុកមុខកំពូល និង សាលាស្រុកខ្សាច់កណ្តាល ក្នុងគោលបំណងប្រមូលធាតុចូល និង រៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្នលើការគ្រប់គ្រង និង ការអនុវត្តថវិកានៅសាលាស្រុកមុខកំពូល និង សាលាស្រុកខ្សាច់កណ្តាល ដើម្បីមានមូលដ្ឋានក្នុងការត្រៀមរៀបចំដាក់ប្រព័ន្ធ FMIS សម្រាប់សាលាស្រុក ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និង ជោគជ័យតាមផែនការដែលបានគ្រោងទុក ។
ជាលទ្ធផល ថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃសាលាស្រុក បានទទួលជ្រាបបន្ថែមអំពីគម្រោង FMIS និង បានបង្ហាញនូវឆន្ទៈក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុនៅក្នុងស្ថាប័នរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា ស្របតាមផែនការនៃការពង្រីកនិងពង្រឹង ការប្រើប្រាស់ប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបន្តអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន ដើម្បីសម្រេចបានគោលបំណងទាំងនេះ ដែលរួមមានការចុះសិក្សាអំពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់មុននឹងដាក់ឱ្យអនុវត្តជាផ្លូវការ។











