
25
Apr, 2019
ក្រុមការងារ FMIS ប្រជុំជាមួយតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុ (The Agency for Financial Information Technology of the State-AIFE) នៃសាធារណរដ្ឋបារាំង ដើម្បីស្វែងយល់អំពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃសាធារណរដ្ឋបារាំង ហៅកាត់ថា Chorus ។
នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងភ្នាក់ងារ AIFE បានធ្វើបទបង្ហាញអំពីការអនុវត្ត គម្រោងប្រព័ន្ធ Chorus នៅប្រទេសបារាំង ដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុមួយនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនជាពិសេសនោះការបង្កើនល្បឿន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ពលរដ្ឋបារាំង ។