
29
Nov, 2022
វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃចន្ទ ៥កើត ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នំា ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ចំនួន ១០ ព្រមទាំងមន្ត្រីដែលបានផ្លាស់ប្តូរតួនាទី និង មុខងារ ពីក្រសួង-ស្ថាប័ន ដែលបានរៀបចំឡើងដោយផ្ទាល់ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ។
វគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើគន្លឹះនៃការប្រើប្រាស់មុខងារនីមួយៗនៅក្នុងប្រព័ន្ធ FMIS ដើម្បីឱ្យថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមថ្មី ឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការអនុវត្តថវិកា និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
វគ្គបណ្ដុះបណ្ដាលនេះមានចំនួន ១៥ មុខវិជ្ជា ដូចខាងក្រោម៖
1. មុខងារវិភាជន៍ថវិកា (អ្នកបញ្ចូល)
2. មុខងារការទិញការបង្កើតធានាចំណាយកិច្ចលទ្ធកម្ម និងមិនមែនកិច្ចលទ្ធកម្ម (អ្នកបញ្ចូល)
3. អនុមុខងារផែនការលទ្ធកម្ម (អ្នកបញ្ចូល), អនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ (អ្នកបញ្ចូល) និងអនុមុខងារគ្រប់គ្រងកិច្ចសន្យា (អ្នកបញ្ជូល)
4. មុខងារគណនីត្រូវសង (អ្នកបញ្ជូល)
5. មុខងារវិភាជន៍ថវិកា (អ្នកអនុម័ត)
6. មុខងារការទិញ-ធានាចំណាយ (អ្នកអនុម័ត)
7. មុខងារលទ្ធកម្មពេញលេញ (អ្នកអនុម័ត)
8. មុខងារគណនីត្រូវសង (អ្នកអនុម័ត)
9. ត្រួតពិនិត្យរបាយការណ៍
10. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
11. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
12. នីតិវិធីអនុវត្តស្តង់ដារ
13. គោលការណ៍ណែនាំស្តីអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី
14. គោលការណ៍នីតិវិធីអនុវត្តថវិកាចរន្តតាមកម្មវិធី
15. គណនេយ្យសាធារណៈ
អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញទាំង ១០ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ៖
១. អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
២. អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
៣. អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)
៤. គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
៥. អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
៦. អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
៧. និយ័តករបរធនបាលកិច្ច
៨. និយ័តករធានារ៉ាប់រងកម្ពុជា
៩. និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
១០. អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

















