+855 23 43 00 63

21

Sep, 2018

ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានឈានចូលដល់ថ្ងៃទី០៩ ដោយនៅថ្ងៃនេះការបណ្តុះបណ្តាលបានផ្តោតលើមុខវិជ្ជា គណនេយ្យសាធារណៈ សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមុខងាររបស់ប្រព័ន្ធ FMIS រួមមាន មុខងារវិភាជន៍ថវិកា, មុខងារទិញ ធានាចំណាយ និងមុខងារគណនីត្រូវសង សម្រាប់ក្រសួង-ស្ថាប័នទាំង១០ ក្នុងនោះការបណ្តុះបណ្តាលលើមុខងារមុខងារវិភាជន៍ថវិកា សម្រាប់អ្នកបង្កើត និងមុខងារគណនីត្រូវសងសម្រាប់អ្នកអនុម័ត បញ្ចប់ដោយជោគជ័យ។

ជាការកត់សម្គាល់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ វត្តមានរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នទាំង១០ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត បានចូលរួមយ៉ាងច្រើន។ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រី ក៏បានសួរសំណួរនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអំពីប្រព័ន្ធ FMIS ជាមួយគ្នានោះ ក្រុមការងារ FMIS ក៏បានឆ្លើយតបនូវរាល់សំណួរទាំងឡាយនោះ ។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) ស្ថិតនៅអគារលេខ៦៨, ផ្លូវលេខ៥២៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ ។

គួររំលឹកថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ ខាងមុខនេះមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។