
14
Dec, 2020
ក្រុមការងារ FMIS រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប
ព្រឹកថ្ងៃ ចន្ទ ១៤រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ជាមួយតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានថវិកា និង ក្រសួង-ស្ថាប័នចំនួន ៧ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និង ក្រសួងមុខងារសាធារណៈ ។
ស្របពេលជាមួយគ្នានេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានពិភាក្សា ប្រមូលធាតុចូល និងសំណូមពរពីក្រសួង-ស្ថាប័ន ដើម្បីបំពេញចំណុចខ្វះខាត និងកែលម្អ ឱ្យបានប្រសើរឡើង មុនពេលដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីនេះ នាពេលដ៏ខ្លីខាងមុខ ។