+855 23 43 00 63

5

Nov, 2018

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ធ្វើការពង្រីកមជ្ឈមណ្ឌលទិន្នន័យថ្មីទាំងយប់ទាំងថ្ងៃរយៈពេល៣យប់២ថ្ងៃ

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ពោលគឺមានរយៈពេលបីយប់ពីរថ្ងៃហើយ ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការយ៉ាងមមាញឹកនិងសកម្មបំផុតទាំងយប់ទាំងថ្ងៃដើម្បីពង្រីកវិសាលភាពនៃមជ្ឈមណ្ឌលទិន្នន័យថ្មីសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលមិនធ្វើឱ្យមានផលប៉ះពាល់ដល់ដំណើរការប្រើប្រាស់ប្រព័ន្ធប្រចាំថ្ងៃ។

តាមការបញ្ជាក់ពីប្រធានការិយាល័យទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធបានឱ្យដឹងថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យដ៏ទំនើបមួយនេះ គឺស្ថិតនៅក្នុងដំណាក់កាលទីមួយនៅឡើយ ហើយក្រុមការងារបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់និងប្រឹងប្រែងបំផុតក្នុងការពង្រីកវិសាលភាពនៃមជ្ឈមណ្ឌលទិន្នន័យនៅដំណាក់កាលបន្តបន្ទាប់ទៀតឱ្យបានជោគជ័យតាមផែនការ ។

គួរបញ្ជាក់ផងដែរថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី២ នេះ នឹងមានសមត្ថភាពទ្រទ្រង់ដល់អ្នកប្រើប្រាស់ចំនួន ៣០០០ នាក់ ហើយមជ្ឈមណ្ឌលទិន្នន័យនេះ នឹងបំពាក់ដោយបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ (State of the Art Technologies) សមស្របតាមស្ដង់ដារមជ្ឈមណ្ឌលទិន្នន័យ (Compliance to Data Center Standard), កាត់បន្ថយការបំពុលបរិស្ថាន (Go green) និង បំពាក់ទៅដោយឧបករណ៍ការពារសុវត្ថិភាពដ៏រឹងមាំ (Robust security) ដើម្បីទប់ទល់ដល់ការវាយប្រហារជាយថាហេតុណាមួយ ។